សិង្ហបុរី និងម៉ាឡេស៊ីនឹងចាប់ផ្តើមពិភាក្សាជាថ្មីលើបញ្ហាផ្គត់ផ្គង់ទឹក

សិង្ហបុរី និងម៉ាឡេស៊ីនឹងចាប់ផ្តើមពិភាក្សាជាថ្មីលើបញ្ហាផ្គត់ផ្គង់ទឹក សិង្ហបុរី និងម៉ាឡេស៊ីនឹងចាប់ផ្តើមពិភាក្សាជាថ្មីលើបញ្ហាផ្គត់ផ្គង់ទឹក

សិង្ហបុរី និងម៉ាឡេស៊ីនឹងចាប់ផ្តើមពិភាក្សាជាថ្មីលើបញ្ហាផ្គត់ផ្គង់ទឹក

លោក ទួន អ៊ីប្រាហ៊ីម ទួន ម៉ាន (Tuan Ibrahim Tuan Man) រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងទឹក ម៉ាឡេស៊ីបាននិយាយនៅថ្ងៃអង្គារទី ២១ ខែកញ្ញានេះថា កិច្ចពិភាក្សារវាងម៉ាឡេស៊ីនិងសិង្ហបុរីស្តីពីសិទ្ធិដើម្បីពិនិត្យឡើងវិញនូវតម្លៃទឹក នឹងបន្តឡើងវិញនៅពេលដែលស្ថានភាពនៃការរាតត្បាតកូវីដ ១៩ នៅក្នុងប្រទេសទាំងពីរបានធូរស្បើយទាំងស្រុង។

បណ្តាញព័ត៌មានឆាណែលញូវអេស៊ៀ​បានអះអាងថា នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះសំណួររបស់សភា ស្តីពីជំហាន កំពុងធ្វើដើម្បីដោះស្រាយបញ្ហានេះ លោករដ្ឋមន្ត្រីបាននិយាយថា «បញ្ហាទឹករវាងម៉ាឡេស៊ីនិងសិង្ហបុរីជាប់ទាក់ទងនឹងទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរ»។

លោកបានបន្ថែមថា​ «ដូច្នេះបញ្ហានេះកំពុងត្រូវបានសម្របសម្រួលដោយក្រសួងការបរទេស»។

លោកបានបន្តថា ទោះយ៉ាងណាជំហររបស់ម៉ាឡេស៊ីលើបញ្ហាពិនិត្យតម្លៃទឹកគឺច្បាស់លាស់និងស៊ីជម្រៅ ដែលម៉ាឡេស៊ីមាននិងរក្សាសិទ្ធិកែប្រែតម្លៃទឹកឆៅដែលខ្លួនលក់ទៅសិង្ហបុរីដូចមានចែងក្នុងកិច្ចព្រមព្រៀងទឹកទន្លេចូហូ (Johor)ឆ្នាំ ១៩៦២ ។

លោកទួនអ៊ីប្រាហ៊ីមក៏បានកត់សម្គាល់ផងដែរថា ប្រទេសទាំងពីរបានធ្វើការពិភាក្សាលើបញ្ហានេះចាប់តាំងពីខែកក្កដាឆ្នាំ ២០១៨។ លោកបាននិយាយថាមន្រ្តីបានជួបប្រជុំនៅថ្ងៃទី ២ ខែធ្នូឆ្នាំ ២០១៩ និងថ្ងៃទី ៣០ ខែមករាឆ្នាំ ២០២០ ដើម្បី ពិភាក្សាអំពីបញ្ហាថ្មីៗដែលទាក់ទងនឹងការពិនិត្យឡើងវិញអំពីតម្លៃទឹក៕

Add new comment

7 + 9 =