សិក្ខាសិលា «ព្រះគម្ពីរ និង ព្រះបន្ទូល»

 តើព្រះគម្ពីជាអ្វី? នេះជាសំណួរមួយដែលមានមនុស្សជាច្រើនរមែងតែងចោទសួរចង់ដឹងចម្លើយ។ ព្រះសហគមន៍កាតូលិក យកចិត្តទុកដាក់ជួយបងប្អូន ឲ្យបានយល់កាន់តែម្ចាស់ និងឲ្យចេះស្រលាញ់ និងអានផងដែរ។ ព្រះវិហារសន្ត យ៉ូសែប ព្រះសហគមន៍កាតូលិក ភូមិតាហែន ឃុំរការ ស្រុកសង្កែរ ខេត្តបាត់ដំបង រៀបចំសិក្ខាសាលា ស្តីពី «ព្រះគម្ពីរ និងព្រះបន្ទូល» ។ សិក្ខាសាលានេះប្រារព្ធកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ដែលណែនាំដោយលោក កាន់ ប៊ុយ សមាជិកគណៈកម្មការប្រតិបត្តិ ព្រះគម្ពីរកាតូលិកកម្ពុជា ដោយមានសិក្ខាកាម ជាគ្រីស្តបរិស័ទ និងជាគ្រូអប់រំជំនឿ ចំនួន២៥នាក់ចូលរួម។

 

 

 លោកកាន់ ប៊ុយ ពន្យល់សិក្ខាកាមអោយអានអត្ថបទហើយយល់ពីអត្ថន័យរបស់ព្រះបន្ទូល វិធីសាស្ត្រអានអត្ថបទព្រះគម្ពីរ និងចែករំលែកព្រះបន្ទូល លក្ខណៈនៃការចែកព្រះបន្ទូល វិភាគអត្ថបទដែលបានដកស្រង់ និងរបៀបបែងចែកវគ្គនីមួយៗនៅក្នុងអត្ថបទ។

 

 

សិក្ខាសិលាជាចំណែកមួយជួយជម្រុញអោយបងប្អូនស្គាល់ព្រះគម្ពីរដែលកាន់នៅក្នុងដៃរាល់ថ្ងៃ និងមានការអស្ចារ្យជាច្រើនហើយបងប្អូនមួយចំនួនមិនបានចាប់អារម្មណ៍។

 

 

លោកអភិបាល    ទេព ច័ន្ទពិសិដ្ឋ ជាអភិបាលភូមិភាគបាត់ដំបង បាន លើកទឹកចឹត្តដល់សិក្ខាកាមអោយមានពេលវាលាអានអត្ថបទព្រះគម្ពីរ ហើយយល់ពីអត្ថបទដែលអប់រំដល់ជីវិតមនុស្សម្នាក់ៗនៅពេលបច្ចុប្បន្ន និងអនាគត។ លោកអភិបាលក៏បានអរគុណដល់លោក កាន់ ប៊ុយ ដែលបានចែករំលែកបទពិសោធន៍ដល់បងប្អូននៅតាហែនផង៕

 

Add new comment

11 + 2 =