Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
សហព័ន្ធអន្តរសភាក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកអាស៊ីប្រកាសចេញរបាយការណ៍តាមប្រព័ន្ធអនឡាញ
របាយការណ៍នៃកិច្ចប្រជុំសហព័ន្ធអន្តរសភាក្រុមលោកអភិបាលព្រះសហគមន៏កាតូលិកអាស៊ី ដែលបានប្រជុំកាលពីថ្ងៃទី១២ ដល់ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២ ត្រូវបានផ្សព្វផ្សាយជា សាធារណៈនៅតាមអនឡាញ។
របាយការណ៍ដែលត្រូវបានដាក់ឈ្មោះថា ៖ «របាយការណ៍ទីក្រុងបាងកក» ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២៣ ក្រោមអធិបតីភាព លោកកាឌីណាល់ អូស្វាល់ ហ្គ្រាសា (Oswald Gracias) នៃព្រះសហគមន៍ទីក្រុងមុំបៃប្រទេសឥណ្ឌា។
លោកកាឌីណាល់ អូស្វាល់ ហ្គ្រាសា បានមានប្រសាសន៍ថា ឯកសារនេះគឺជាឯកសារជំនួយ ស្មារតីខាងជំនឿរបស់ព្រះសហគមន៍កាតូលិក ហើយជាឯកសារដែលកើតចេញពីការសន្ទនា និង ចែករំលែកដ៏ស៊ីជម្រៅនៅលើបញ្ហានិងស្ថានភាពនៃព្រះសហគមន៍ នៅទ្វីបអាស៊ី ។
លោកកាឌីណាល់បានមានប្រសាសន៍បន្ថែមទៀតថា នេះគឺជាឯកសារដ៏មានថាមពល សម្រាប់បេសកម្មនិងមាគ៌ានៃព្រះសហគមន៍នៅអាស៊ី ។
ឯកសារនេះមានកម្រាស់សរុប ៤០ ទំព័រ ដោយបែងចែកជា៥ ជំពូក ដែលជំពូកនីមួយៗនិយាយអំពីសកម្មភាព និងគោលដៅនៃព្រះសហគមន៍កាតូលិកនៅអាស៊ី៕
Add new comment