សម្តេចប៉ាប ទទួលប្រធានាធិបតីអាល្លឺម៉ង់

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ២៥ ខែ តុលា កន្លងទៅនេះ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងទទួលលោក ហ្វេ្រង វាលធ័រ ស្តាំងមីញ័រ (Frank-Walter Steinmeier) ប្រធានាធិ​បតី​អាឡឺម៉ង់ នៅបុរីវ៉ាទីកង់ ។​

ក្នុងអំឡុងពេលនៃជំនួបនោះ លោកប្រធានាធិបតីអាល្លឺម៉ង់បានបង្ហាញសម្តេចប៉ាបនូវជំនួបអនុស្សាវរីយ៍អំពីព្រះនាងម៉ារី ខណៈដែលសម្តេចប៉ាប បានប្រទានឱ្យលោកប្រធានាធិបតីអាល្លឺម៉ង់នូវច្បាប់ចម្លងនូវសារឆ្នាំ ២០២១របស់ទ្រង់ ដែលបានថ្លែងពាក់ព័ន្ធនឹង សន្តិភាព និងឯកសារស្តីពីភាតរភាពរបស់មនុស្សជាតិ និងវត្ថុមានអត្ថន័យមួយចំនួនទៀត។

ប្រភពដដែលបានបន្តថា បន្ទាប់ពីជួបពិភាក្សាជាមួយនឹងសម្តេចប៉ាបរួច លោក ហ្វេ្រង វាលធ័រ ស្តាំងមីញ័រ ក៏បានបន្តជួបជាមួយនឹងពិភាក្សាជាមួយនឹងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន (Pietro Parolin) នាយ​ករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ ដោយអមជាមួយដោយ លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ (Paul Richard Gallagher) រដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋ។

ប្រភពដដែលបានបន្តថា ក្នុង​កិច្ច​ពិភាក្សា​គ្នា​នេះ ភាគីទាំងពីរ ​បាន​ពិភាក្សា​អំពី​ការ​វិវត្ត​នយោបាយ​ផ្ទៃក្នុង​ក្នុង​ប្រទេស​នាពេល​ថ្មីៗ​នេះ។ បន្ទាប់មកក៏បានផ្តោតការពិភាក្សាដោយសង្កត់ធ្ងន់និងការយកចិត្តទុកដាក់ ទៅរកបញ្ហាផលប្រយោជន៍ទៅវិញទៅមក ហើយជាពិសេសគឺបញ្ហានៃការធ្វើចំណាកស្រុក និងស្ថានភាពផ្សេងៗនៃជម្លោះអន្តរជាតិ ក៏ដូចជាសារៈសំខាន់នៃការប្តេជ្ញាចិត្តពហុភាគីក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានានា ជាពិសេសគឺ ការរីករាលដាលនៃមេរោគកូវីដ ១៩៕

Add new comment

11 + 5 =