សម្តេចប៉ាប តែងតាំងអ្នកគ្រប់គ្រងបណ្តោះអាសន្នអង្គការការីតាសអន្តរជាតិឡើងវិញ

សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ កាលពីថ្ងៃអង្គារ៍បានចេញក្រឹត្យមួយដោយ តែងតាំងលោកបណ្ឌិត ព្យែ ហ្វ្រេនសេស្កូ ភីនណែលលី ( Pier Francesco Pinelli) ជាអ្នកគ្រប់គ្រងបណ្តោះអាសន្ននៃ អង្គការការីតាសអន្តរជាតិ (Caritas Internationalis) ។​

នៅក្នុងក្រិត្យដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ សម្តេចប៉ាប បានតែងតាំងលោកបណ្ឌិត  ជាអ្នកគ្រប់គ្រងបណ្តោះអាសន្ន ដល់អង្គការដ៏សកម្មខាងមនុស្សធម៌និងបរិស្ថានរបស់ព្រះសហគមន៍ កាលពីថ្ងៃអង្គារ  ដោយ ក្រឹត្យនេះក៏បានដាក់ឈ្មោះលោកស្រីបណ្ឌិត ម៉ារៀ អាំប៉ារូ អាឡូនសូ អេស្កូបា ( Maria Amparo Alonso Escobar)  និង លោក រ៉េវ ម៉ានូអែល មូរូហ្សា ( Rev. P. Manuel Morujão, S.J.) អោយជួយសម្របសម្រួលនឹងដឹកនាំអង្គការនេះផងដែរ ។​

លើសពីនេះទៀត ក្រឹត្យនោះក៏ចែងថា អ្នកដែលបម្រើការជាប្រធាន អនុប្រធាន អគ្គលេខាធិការ ហេរញ្ញិក និងជំនួយការបច្ចុប្បន្នរបស់អង្គការការីតាសត្រូវតែចប់ការងារ នៅអង្គការនេះ ដោយលោកកាឌីណាល់ ថា ហ្គល (Cardinal Tagle) ដែលជាប្រធាន ការីតាស អន្តរជាតិ (Caritas Internationalis) រហូតមកដល់ពេលនេះ នឹងជួយការងារអ្នកគ្រប់គ្រងថ្មី ។ ​

ក្រឹត្យនោះក៏បានកំណត់ថា លោកព្យែ នឹងដឹកនាំគ្រប់គ្រងអង្គកាការីតាសអន្តរជាតិជាបណ្តោះអាសន្តរហូតដល់មានការជ្រើសរើសជាថ្មី ខណៈដែលអង្គការនេះ គឺជាអង្គការដ៏សកម្មមួយ ដែលបានទ្រទ្រង់ សកម្មភាពមនុស្សធម៌ជាច្រើនកន្លែងដោយរួមទាំងកម្ពុជាផងដែរ៕

Add new comment

1 + 6 =