សម្តេចប៉ាប៖ មហាសន្និបាតវ៉ាទីកង់ទីពីរ គឺជាការបង្ហាញនិងបើកចំហរឲ្យយើងស្គាល់ព្រះសហគមន៍

ដើម្បីរំលឹកដល់ខួបលើកទី ៦០ ឆ្នាំ នៃការរៀបចំមហាសន្និបាតវ៉ាទីកង់ទី២ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានរៀបចំពិធីថ្វាយអភិបូជាមួយ នៅទីលានសន្តសិលា ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។

នៅក្នុងអំឡុងពេលនៃពិធីថ្វាយអភិបូជានេះ សម្តេចប៉ាបក៏បានធ្វើធម្មទេសនាមួយ ដោយនៅក្នុងអំឡុងពេលនោះ ទ្រង់ក៏បានមានបន្ទូលថា ដោយសារតែវ៉ាទីកង់ទីពីរនេះហើយ ដែលមនុស្សជាតិកាន់តែស្គាល់អំពីព្រះសហគមន៍កាតូលិក ។

សម្តេចប៉ាបបានមានបន្ទូលថា ៖ «ដោយសារតែមហាសន្និបាតវ៉ាទីកង់ទីពីរនេះ ហើយទើបបានជា យើងអាចឆ្លើយទៅនឹងសំនួររបស់ព្រះយេស៊ូ ដែលទ្រង់តែតៃសួរដល់អស់សាវៈរបស់ទ្រង់​" តើអ្នកស្រលាញ់ចូលចិត្តខ្ញុំទេ?»

សម្តេចប៉ាបបានមានបន្ទូលថា សំនួរនេះ គឺជាសំនួរដើម្បី​បង្កាត់​សេចក្តី​ស្រឡាញ់​របស់មនុស្សជាតិ ចំពោះព្រះសហគមន៍ និង ចំពោះ​ព្រះជាម្ចាស់។​

នាឱកាសនោះដែរ សម្តេចប៉ាបក៏បានណែនាំដល់គ្រីស្តបរិស័ទឲ្យឧស្សាហ៍ពិនិត្យ​មើល​ខ្លួន​នាង ហើយ​សញ្ជឹង​គិត​អំពី​ធម្មជាតិ និង​បេសកកម្ម​ប្រកាសដំណឹងល្អរបស់ខ្លួនម្នាក់ៗ។

សម្តេចប៉ាបបានមានបន្ទូលថា  ចូរស្វែងរកសេចក្តីពិតពីមហាសន្និបាតនេះ  ដើម្បីស្ដារ​ឡើងវិញនូវសេចក្តីស្រលាញ់ និង ករុណាចំពោះព្រះជាម្ចាស់ ចំពោះអ្វីដែលសំខាន់៖ ចំពោះព្រះសហគមន៍៕

Add new comment

1 + 0 =