សម្តេចប៉ាប៖ ជនជាតិយូដា និងគ្រីស្តបរិស័ទអាចត្រួសត្រាយផ្លូវទៅរកសន្តិភាព

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានថ្លែងទៅកាន់គណៈប្រតិភូនៃសមាជជ្វីហ្វពិភពលោក (WJC) ដោយនិយាយថា ពួកគេគឺជាមរតកសាសនារួមគ្នារបស់ជនជាតិយូដា និងគ្រីស្តសាសនិក ដូច្នេះគួរតែរួបរួមគ្នានិងធ្វើការសកម្មភាពរួមគ្នាដើម្បីភាតរភាព និងសន្តិភាពនៅក្នុងពិភពលោកដែលកំពុងតែជួបបញ្ហាហែកហូរគ្នា។​

វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាសាររបស់សម្តេចប៉ាបនៅពេលដែលទ្រង់យាងស្វាគមន៍សមាជិកចំនួន ២០០ នាក់នៃគណៈកម្មាធិការប្រតិបត្តិនៃសមាជជ្វីហ្វពិភពលោក (WJC) ដឹកនាំលោក រ៉ូណាល់ លូឌ័រ ( Ronald S. Lauder) កាលពីថ្ងៃអង្គារ។ ​

សម្តេចប៉ាប បានមានបន្ទូលថា មរតកសាសនាទូទៅរបស់ជនជាតិយូដា និងគ្រិស្តសាសនិកគួរតែត្រូវបានគេមើលឃើញថាជា ការលើកទឹកចិត្តដើម្បីធ្វើសកម្មភាពរួមគ្នា សម្រាប់ ពិភពលោកកាន់តែមានភាតរភាព និងសន្តិភាព។​

នៅក្នុងសុន្ទរកថារបស់ទ្រង់ សម្តេចប៉ាបបានរំលឹកថា ពីក្រុមប្រឹក្សាបុរីវ៉ាទីកង់ទីពីរ ដែលបានពិភាក្សាជាមួយគណៈកម្មាការទំនាក់ទំនងសាសនាជាមួយជនជាតិយូដា ហើយបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចរបស់ពួកគេនៅពេលនេះកំពុងតែផ្តល់សក្ខីកម្មដល់ និងពង្រឹងចំណងមិត្តភាព រវាង សន្តអសនៈ និង សហគមន៍ជ្វីហ្វ។​

សម្តេចប៉ាបបានមានបន្ទូលសម្គាល់ថា សាសន៍យូដា និងគ្រិស្តសាសនិក មិនត្រឹមតែមានជំនឿលើអ្នកបង្កើតស្ថានសួគ៌ និងផែនដីតែមួយប៉ុណ្ណោះទេ ដែលបានបង្កើតមនុស្សគ្រប់រូបក្នុងរូបភាព និងរូបរាង។  ​

សម្តេចប៉ាបក៏ បានកត់សម្គាល់បន្ថែមទៀតថា «គំនិតផ្តួចផ្តើមទូទៅ និងជាក់ស្តែង សំដៅលើកកម្ពស់ការអំពាវនាវរកយុត្តិធម៌ ឱ្យមានភាពក្លាហាន កិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិត គឺជារឿងដែលគួរតែត្រូវពង្រឹង»។​

សម្តេចប៉ាបក៏បានរំលឹកឡើងវិញថាជា សង្រ្គាមជាការបរាជ័យសម្រាប់មនុស្សជាតិទាំងអស់ ដូច្នេះទ្រង់ក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីត្រួសត្រាយផ្លូវសម្រាប់សន្តិភាព៕​

Add new comment

9 + 2 =