សម្តេចប៉ាបអធិដ្ឋានជូនពលរដ្ឋរងគ្រោះដោយព្យុះស៊ីក្លូននៅម៉ាឡាវី

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអធិដ្ឋានជូនបងប្អូនពលរដ្ឋជាជនរងគ្រោះដោយព្យុះស៊ីក្លូន ដែលបានបោ កបក់ប្រទេសម៉ាឡាវី កាលពីសប្តាហ៍មុន ដោយបានសម្លាប់មនុស្សសិបនាក់ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រៅពីអធិដ្ឋានហើយនោះ សម្តេចប៉ាបក៏បានអំពាវនាវ​ដល់អ្នក ដែ​ល​ពាក់​ព័ន្ធ និងសប្បរសជនជួយសង្រ្គោះពលរដ្ឋដែលរងគ្រោះទាំងនោះ។

សម្តេចប៉ាបបានមានបន្ទូលថា ៖ «ទូលបង្គំជាខ្ញុំសូមអធិដ្ឋាននិងនៅជាមួយនឹងបងប្អូនប្រជាពល រ​ដ្ឋ​ម៉ាឡាវី ដែលបានរងគ្រោះដោយព្យុះស៊ីក្លូនដ៏សាហាវ»។

ព្យុះស៊ីក្លូនដែលមានឈ្មោះថា ហ្វ្រីតឌី (Freddy) ដំបូងឡើយវាបានវាយប្រហារ​ប្រទេស​មូហ្សំប៊ិក ហើ​យបាន​បង្កើនល្បឿននឹងបានបោកបក់បំផ្លាញនិងបង្កវិនាសកម្មដ៏សាហាវ ទៅលើតំបន់ ប្លេនទី (Blantyre) ដែលគេដឹងថា ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេស ម៉ាឡាវី។

អាជ្ញាធរនៅក្នុងប្រទេសម៉ាឡាវី បានអះអាងថា ព្យុះនេះវាបានសម្លាប់ជីវិតមនុស្សប្រមាណជា ១៩៩ នាក់ ក្រោយពេលដែលវាបានបោកបក់និងសម្លាប់មនុស្ស​២០ នាក់ នៅក្នុងទីក្រុងកំពង់ផែ ឃ្វីលីម៉ាន (Qhelimane) នៅប្រទេសមូហ្សំប៊ិក កាលពីយប់ថ្ងៃសៅរ៍អាទិត្យមុន៕

Add new comment

8 + 1 =