Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
សម្តេចប៉ាបសរសើរការងារដ៏ក្លាហាន និងការងាររបស់បញ្ញវ័ន្តគ្រីស្តសាសនិក
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីសប្តាហ៍មុនបានជួបក្រុមបញ្ញាវ័ន្តគ្រីស្តសាសនិកដែលបានចូលរួមកិច្ចប្រជុំលើកទី២៦ នៃក្រុមបញ្ញវ័ន្តគ្រីស្តសាសនិក ដែលហៅថា Pauline Ecumenical Colloquium ដោយបានលះបង់និងការខិតខំកសាងទំនុកចិត្តខាងវិញ្ញាណ ជាមូលដ្ឋានសម្រាប់ជំរុញការសន្ទនាអន្តរសាសនាប្រកបដោយនិរន្តរភាព។
នាឱកាសនោះ សម្តេចប៉ាប បានមានបន្ទូលលើកសរសើរនូវការងាររបស់ក្រុមអ្នកប្រាជ្ញដែលឧទ្ទិស និងលះបង់ពេលវេលា ក៏ដូចជាការខិតខំប្រឹងប្រែងពន្យល់សង្គមពីការរួមចំណែកដ៏អស្ចា រ្យរបស់ពួកគេ និងបង្កើនការយល់ពីព្រះជាម្ចាស់តាមបំណងនឹងសេចក្តីស្រលាញ់ដ៏ពិតប្រាកដ ។
សម្តេចប៉ាបបានសង្កត់ធ្ងន់លើការជួយពីក្រុមអ្នកប្រាជ្ញដែលជួយឲ្យមាន «ការផ្លាស់ប្តូរយ៉ាងម៉ត់ចត់ និងប្រកបដោយមនៈសិកា» ក្នុងការយល់ពីបំណងរបស់ព្រះជាម្ចាស់។
សម្តេចប៉ាបបានពណ៌នាអំពីគំនិតផ្តួចផ្តើមនេះថាមានភាពក្លាហានក្នុងការយកឈ្នះលើ «ឧបសគ្គនានា» ហើយក៏ជាបំណង ក្នុងការលើកកម្ពស់ភាពអត់ធ្មត់នៃព្រះវិញ្ញាណដើម្បីលើកកំពស់ការតាំងចិត្ត។
សម្តេចប៉ាបបានមានបន្ទូលថា ប្រសិនបើការបែកបាក់គ្នាក្នុងប្រវត្តិសាស្ត្រជាប្រភពនៃការរងទុក្ខនោះ ថ្ងៃនេះ យើងត្រូវតែតាំងចិត្តខ្លួនយើងក្នុងការផ្លាស់ប្តូរដំណើរឆ្ពោះទៅមុខដោយឈរលើមាគ៌ានៃការរួបរួម និងភាតរភាព ដែលចាប់ផ្តើមយ៉ាងជាក់លាក់ដោយការអធិស្ឋាន សិក្សា និងការធ្វើការជាមួយគ្នា៕
Add new comment