សម្តេចប៉ាបផ្ញើសារជាវីដេអូជូនប្រជាពលរដ្ឋអ៊ីរ៉ាក់ មុនដំណើរទស្សនៈកិច្ចរបស់ទ្រង់

នៅមុនពេលចេញដំណើរទៅបំពេញទស្សនៈកិច្ចនៅប្រទេសអ៊ីរ៉ាក់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានផ្ញើ​សារជា​វីដេអូជូនប្រជាជាតិមួយនេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារជាវីដេអូនេះសម្តេចប៉ាបបានបញ្ជាក់ថា គោលបំណងធំ​របស់ទ្រង់នៅក្នុងការយាងទៅបំពេញទស្សនៈកិច្ចនៅប្រទេសនេះ គឺដើម្បីពូនជ្រុំសន្តិភាព ភាត​រ​ភា​ព និងការផ្សះផ្សារ។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបក៏បានបង្ហាញនូវទស្សនៈរបស់ទ្រង់ថា ដំណើរទស្សនៈកិច្ច​របស់ទ្រង់ទៅកាន់ប្រទេសនៅមជ្ឈឹមបូពារមួយនេះ គឺដូចជាដំណើរបូជានីយចរដើម្បីសន្តិភាពមួយ ។ តាមការគ្រោងទុកសម្តេចប៉ាបនឹងទៅបំពេញទស្សនៈកិច្ចនៅប្រទេសអ៊ីរ៉ាក់ពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២១។

សម្តេចប៉ាបបានថ្លែងថា ដំណើរទស្សនៈកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសនេះ គឺធ្វើឡើងស្របតាម​បុព្វ​ហេតុ និងសេចក្តីស្រមៃមួយរបស់សម្តេចប៉ាបយូហានប៉ូលទីពីរ ដែលទ្រង់មានផែនការធ្វើដំ​ណើរមកអ៊ីរ៉ាក់ នៅ ចុងឆ្នាំ១៩៩៩ ប៉ុន្តែទ្រង់មិនអាចធ្វើដំណើរមកបាន។

សម្តេចប៉ាបបានថ្លែងថា បងប្រុសបងស្រី ទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ាក់ សន្តិភាពនឹងនៅជាមួយ អ្នក ។ សម្តេចប៉ាបបានបព្ជាក់ថា «នៅទីបំផុតខ្ញុំអាចនៅជាមួយនឹងអ្នកទាំងអស់គ្នា ។ ខ្ញុំនឹង​ជួបអ្នក​ទាំងអស់គ្នា ដោយផ្ទាល់ ហើយនឹងទៅសាកសួរសុខទុក្ខអ្នកទាំងអស់គ្នា​នៅប្រទេសអ្នក​ទាំងអស់គ្នា ដែលជាទឹកដី ដ៏ចំណាស់ និងមានអរិយធម៌ដ៏ថ្លៃថ្លាមួយ»៕​

Add new comment

1 + 2 =