សម្តេចប៉ាបនឹងយាងទទួលសាច់ញាតិចំណាប់ខ្មាំង និងអ្នករងគ្រោះនៅហ្គាហ្សា

ការិយាល័យព័ត៌មានសន្តអសនៈបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ គ្រោងនឹងយាងទទួលជួបសវនាការជាមួយនឹងក្រុមគ្រួសារដែលជាសាច់ញាតិជនដែលត្រូវចាប់ជាចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែល និង ជ​នរងគ្រោះដោយសង្រ្គាមជាជនជាតិប៉ាឡេស្ទីន។

វ៉ាទីកង់ញូវបានរាយការណ៍ថា ជំនួបនេះនឹងកើតមានឡើងនៅថ្ងៃពុធសប្តាហ៍ក្រោយពោលគឺនៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ​២០២៣ នៅក្នុងកម្មវិធីសវនាការប្រចាំសប្តាហ៍។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបនឹងយាងទទួលជាមួយនឹងក្រុមសាច់ញាតិជនដែលជាប់ជាចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវក្រុមហាម៉ាសចាប់ខ្លួន ហើយទ្រង់ក៏នឹងជួបសមាជិកក្រុមគ្រួសាររងគ្រោះជនជាតប៉ាឡេស្ទីន នៅក្នុងជំនួបដាច់ដោយឡែកពីគ្នា ។

ប្រភពដដែលបានបន្តថា ជំនួបនេះ គឺជាផ្នែកមួយនៃកិច្ចការការទូត របស់សម្តេចប៉ាប ដែលកំពុងតែប្រឹងប្រែងដើម្បីឈានទៅរកការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា ហើយក៏ជំរុញអោយមានបទឈប់បាញ់មនុស្សធម៌មួយនៅក្នុងតំបន់នោះ ។

មកដល់ពេលនេះ សន្តអាសនៈតែងតែទទួលស្គាល់នូវគុណតម្លៃនៃគ្រប់ក្រុមសាសនា មិនថា ជាគ្រិស្តសាសនា ជ្វីប មូស្លីម ឬសាសនាដទៃឡើយ។ សន្តអាសនៈតែងតែចាត់ទុកគ្រប់សាសនាទាំងអស់សុទ្ធតែមានតម្លៃ និងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព ។

នៅពេលនេះអំពើហិង្សាដែលកំពុងតែកើតមាននៅហ្គាហ្សាគឺកំពុងតែក្តៅគគុក ដោយនៅក្នុងនោះ កងកម្លាំងយោធាអ៊ីស្រាអែលបានសម្រុកទៅកាន់កាប់មន្ទីរពេទ្យមួយ ដែលពូកគេសង្ស័យថា អាចជាទីបញ្ជាការរបស់ក្រុមហាម៉ាស់ ដោយយកប្រជាជនស៊ីវិលគឺជាខែលការពារ៕

Add new comment

2 + 8 =