Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
សម្តេចប៉ាបទទួលជនរងគ្រោះដែលរស់រាននៅវាលខ្សាច់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាលពីចុងសប្តាហ៍មុនបានយាងទទួលជនរងរគ្រោះម្នាក់ដែលរស់រាន្តមានជីវិតនៅពេលដែលត្រូវគេបំបរបង់ចោលនៅវាលខ្សាច់ចន្លោះប្រទេសទុយនេស៊ី និងលីប៊ី។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជនអន្តោប្រវេសន្តដែលជួបសម្តេចប៉ាបនោះ ត្រូវបានគេស្គាល់ថា ឈ្មោះប៉ាតូ (Pato) ដែលបានបាត់បង់ប្រពន្ធ ឈ្មោះ ម៉ាទីឡា (Matyla) និងកូនស្រីម្នាក់ឈ្មោះ ម៉ារី ។ ពួកគេគឺជាជនជាតិកាមេរ៉ូន ហើយត្រូវបានគេបំបរបង់នៅវាលខ្សាច់កាលពីខែកក្កដា កន្លងទៅនេះ។
បាតូ បានមកដល់វ៉ាទីកង់តាមការសម្របសម្រួលដោយលោកបូជាចារ្យ អឹបេន ហ្វឺរ៉ារី (Mattia Ferrari) ដែលជាអ្នកទទួលខុសត្រូវក្រុមសាសនទូតដែលកំពុងតែផ្តល់ការគាំទ្រនិងសង្រ្គោះមនុស្សធម៌នៅតាមតំបន់មេឌីទែរ៉ាណេ។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចប៉ាបបានទទួលស្តាប់នូវរឿងរ៉ាវដ៏រន្ធត់ ដែលបានកើតមានឡើងចំពោះគ្រួសារនិងជីវិត លោក ប៉ាតូ ផ្ទាល់ នៅពេលដែលពួកគេនិងជនរងគ្រោះជាច្រើននាក់ទៀតបានប៉ុនប៉ងចាកចេញពីស្រុកកំណើត មកស្វែងរកលក្ខខណ្ឌជីវិតដ៏ប្រសើរនៅអឺរ៉ុប។
បន្ទាប់ពីបានស្តាប់នូវរឿងវ៉ាវទាំងនេះចប់ សម្តេចប៉ាបបានមានបន្ទូលតបទៅកាន់ លោក ប៉ាតូ ថា ទ្រង់បានអធិដ្ឋានជូនភរិយានិងកូនស្រីរបស់ប៉ាតូ ព្រមទាំងជនរងគ្រោះជាជនភៀសខ្លួន ដែលរងគ្រោះទាំងអស់។
នៅក្នុងពេលជិតបញ្ចប់កម្មវិធសម្តេចប៉ាបក៏បានអធិដ្ឋានសុំអោយព្រះជាម្ចាស់បន្តថែរក្សា អស់ជនឥន្តោប្រវេសន៍នានា៕
Add new comment