Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
សម្តេចប៉ាបទទួលគណៈប្រតិភូពុទ្ធសាសនាមកពីកោះតៃវ៉ាន់
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីសប្តាហ៍មុនបានទទួលគណៈប្រតិភូនៃសមាគមសហភាពពុទ្ធសាសនារបស់មនុស្សជាតិ មកពីកោះតៃវ៉ាន់។
នាឱកាសនោះ សម្តេចប៉ាបបានលើកឡើងថា នូវតួនាទីដ៏មានសារៈសំខាន់របស់សានានៅក្នុង ការជំរុញនិងលើកកំពស់ភាតរភាពមនុស្សជាតិ តាមរយៈការលើកកំពស់វប្បធម៌នៃផ្សះផ្សារ និងសេចក្តីស្រលាញ់។
សម្តេចប៉ាបបានមានបន្ទូលដោយវាយតម្លៃខ្ពស់នូវដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមួយក្រុមនេះ ថាជា «ឱកាសដ៏ពិសេស» សម្រាប់ការជំរុញវប្បធម៌នៃការជួបជុំគ្នាក្រោមដំបូលពិភពលោកតែមួយ។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «នេះគឺជាពេលវេលាដែលយើងបាន បើកខ្លួនយើងឱ្យអ្នកដទៃដោយជឿជាក់ថាយើងនឹងរកឃើញភាពជាមិត្តភាព និងភាតរភាពរបស់មនុស្សជាតិទាំងអស់»។
សម្តេចប៉ាបក៏បានមានបន្ទូលថា ៖ «វាអាចមានចំណុចខុសគ្នាខ្លះ ប៉ុន្តែខ្ញុំសូមលើកទឹកចិត្តឱ្យយើងទទួលភាពខុសគ្នាខ្លះ ដើម្បីផលប្រយោជន៍របស់មនុស្សជាតិយើង»។
សម្តេចប៉ាបបានបន្ថែមថា សាសនាអាចជាប្រភពនៃភាពសំបូរបែបដោយផ្តល់ឱកាសជាច្រើនសម្រាប់ពួកយើងស្គាល់គ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បី៕
Add new comment