សម្តេចប៉ាបតែងតាំងរដ្ឋមន្រ្តីទទួលបន្ទូកក្រសួងប្រកាសដំណឹងល្អ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានតែងតាំងលោកអគ្គអភិបាល ហ្វ័ទុណាទូ នីវ៉ាចុកវូ (Fortunatus Nwachukwu) ជនជាតិនីហ្សេរីយ៉ា ជារដ្ឋមន្រ្តីថ្មីទទួលបន្ទូកក្រសួងប្រកាសដំណឹងល្អ ។​

ការិយាល័យព័ត៌មានសន្តអសនៈបានអះអាងកាលពីថ្ងៃទី ១៥ ខែ មីនា ឆ្នាំ​២០២៣ ថានៅមុន ទទួលការតែងតាំងនេះ លោកអគ្គអភិបាលគឺជាអ្នកសង្កេតការអចិន្រ្តៃយ៍របស់សន្តអសនៈ ប្រចាំនៅអង្គការសហប្រជាជាតិនិងវិទ្យាស្ថានឯកទេសដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ក៏ដូចអង្គការពាណិជ្ជកម្មពិភពលោក នៅប្រទេសស្វីស តាំងតែពីថ្ងៃទី​១៧ ខែ ធ្នូ ឆ្នាំ​២០២១ មក ។

ក្រៅពីនេះ លោកអគ្គអភិបាលក៏ជាតំណាងសន្តអសនៈប្រចាំនៅអង្គការឥន្តោប្រវេសន៍អន្តរជាតិផងដែរ ។ លោកអគ្គអភិបាលត្រូវបានគេដឹងថា​បានកើតនៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ​១៩៦០ ។ លោកបានសច្ចាជាបូជាចារ្យ នៅប្រទេសនីហ្សេរីយ៉ា នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ​១៩៨៤។ អាជីពការទូតរបស់លោកអគ្គអភិបាលបានចាប់ផ្តើមនៅក្នុងឆ្នាំ​២០១២​ នៅពេលដែលលោកត្រូវបាន សម្តេចប៉ាបបេណេឌិកទី ១៦ តែងតាំងជាឯកអគ្គរាជទូតសន្តអសនៈប្រចាំនៅប្រទេសនីការ៉ាហ្គ័រ  ក្រោយមក នៅឆ្នាំ​២០១៧ ក៏បានក្លាយជាឯកអគ្គរាជទូតនៅប្រទេសទ្រីនីដាត និង តូបាហ្គោ បាបាដូស ហ្សាម៉ៃការ ជាដើម៕

Add new comment

1 + 16 =