សម្តេចប៉ាបតែងតាំងប្រធានក្រុម រៀបចំពិធីបុណ្យ របស់សន្តអសនៈ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ថ្មីៗនេះបានសម្រេចចិត្តតែងតាំង ប្រធានក្រុម រៀបចំពិធីបុណ្យ របស់សន្តអសនៈ (Master of Pontifical Liturgical Ceremonies)។

ប្រភពដដែលបានរាយការណ៍ថា សម្តេចប៉ាបបានតែងតាំងលោក អគ្គអភិបាល ឌីយេហ្គោ រ៉ាវេលលី (Diego Ravelli) ឲ្យកាន់តំណែងនេះ ។

វ៉ាទីកង់ញូវបានបន្តថា អភិបាល ឌីយេហ្គោ រ៉ាវេលលី គឺជាជនជាតិអ៊ីតាលី ដោយលោកបានកើតនៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ​១៩៦៥ នៅទីក្រុង ឡាហ្សាត (Lazzate ) ហើយបានទទួលអគ្គសញ្ញាជាបូជាចារ្យ នៅក្នុងឆ្នាំ​១៩៩១។ ​

លោកអគ្គអភិបាល ​បានទទួលសញ្ញាប័ត្រផ្នែកគរុកោសល្យ ពីសាកលវិទ្យាល័យ​វិទ្យាសាស្រ្តអប់រំ នៅសាកលវិទ្យាល័យ សាលេស៊ាន (Salesian Pontifical University)នៅក្នុងទីក្រុងរ៉ូម ក្នុង​ឆ្នាំ​២០០០។ នៅ​ឆ្នាំ​២០១០ ទទួល​សញ្ញាបត្របណ្ឌិតផ្នែកពិធីបុណ្យនៅ​វិទ្យាស្ថានពិធីបុណ្យនៃ​សន្តអាសនៈអាសិនណាអូមរបស់​សន្តអាន់សេម(the Liturgical Institute of the Pontifical Athenaeum of Saint Anselm )នៅទីក្រុងរ៉ូម។

លោកអគ្គអភិបាល ត្រូវបានគេដឹងថា បានកាន់កាប់ការងារជាប្រធានការិយាល័យមនុស្សធម៌របស់សម្តេចប៉ាប នៅក្នុងឆ្នាំ​២០១៣  ក្រោយពេលដែលលោកអគ្គអភិបាលបានចូលមកបម្រើការងារការិយាល័យនោះនៅក្នុងឆ្នាំ​១៩៩៨ ។

ក្រោយមកលោកអគ្គអភិបាល ក៏បានទទួលការងារនៅការិយាល័យសម្រាប់រៀបចំពិធីបុណ្យនៅក្នុងនាមជាមន្រ្តីជំនួយការ ​ហើយក្រោយមក ក៏ត្រូវបានតែងតាំងជា អ្នកទទួលខុសត្រូវខាងពិធីការ​ក្នុង​ពិធីបុណ្យរបស់សម្តេចប៉ាប នៅក្នុងឆ្នាំ​២០០៦ ។

លោកអគ្គអភិបាលត្រូវបានតែងតាំងជា​ប្រធានក្រុម រៀបចំពិធីបុណ្យរបស់សន្តអសនៈជំនួសលោក អគ្គអភិបាល ជីដូ ម៉ារីណី (Guido Marini)  ដែលត្រូវបានសម្តេចប៉ាបតែងតាំងឲ្យទទួលខុសត្រូវកិច្ចការព្រះសហគមន៍មួយទៀត៕

 

Add new comment

7 + 8 =