Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
សម្តេចប៉ាបជួបជាមួយនឹងក្រុមគ្រួសារអ្នកដែលត្រូវបានត្រាស់ហៅ
ថ្មីៗនេះសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងជួបសាវនាការជាមួយនឹងក្រុមគ្រួសាអ្នកដែលត្រូវបានត្រាសហៅ ហើយបានលើកទឹកចិត្តឲ្យពួកគេបន្តជួយគ្រីស្តបរិស័ទដើម្បីស្វែងយល់ពីព្រះជាម្ចាស់។
សម្តេចប៉ាបបានមានបន្ទូលថា អ្នកដែលត្រាស់ហៅ គឺត្រូវតែបើកលំហរនៃសេចក្តីស្រលាញ់ និងក្រុមគ្រួសាររបស់ពួកគេក៏ត្រូវតែបន្តគាំទ្រការសម្រេចចិត្តរបស់ពួកគេដោយអំណរសប្យាយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ជំនួបនេះបានធ្វើឡើងនៅពេលដែលក្រុមគ្រួសារគ្រីស្តបរិស័ទមកពីទីក្រុង ណាមផលេស (Naples) បានជួបជុំគ្នាដើម្បីរំលឹកខួបមួយឆ្នាំនៃការតែងតាំងមរណៈសាក្សីមួយរួបឈ្មះ ចាស់ស្ទីន ម៉ារៀ រ៉ូសូលីឡូ (Justin Maria Russolillo) ជាសត្តបុគ្គល ។
ក្រុមគ្រួសារនេះ ត្រូវបានគេដឹងថាបានបង្កើតឡើងនៅអ៊ីតាលីតាំងតែពីឆ្នាំ១៩២០ ហើយ នៅពេលនេះកំពុងតែប្រកាសដំណឹងល្អ នៅប្រទេស មួយចំនួន ដែលរួមមានដូចជា ប្រេស៊ីល អាមេរិក អហ្សង់ទិន នីហ្សេរីយ៉ា ហ្វីលីពិន ឥណ្ឌា ម៉ាដាហ្គាស្កា កូឡុំប៊ី អេក្វាឌ័រ ឥណ្ឌូនេស៊ី អង់គ្លេស និងឈីលី៕
Add new comment