សម្តេចប៉ាបចូលរួមរំលែកទុក្ខនឹងអ្នករងគ្រោះដោយការរញ្ជួយដីនៅប្រទេសអេក្វាឌ័រ

ក្រោយពេលដែលប្រទេសអេក្វាឌ័របានទទួលរងនូវគ្រោះរញ្ជួយដីដែលមានកម្លាំងរហូតដល់ទៅ ៦,៨ រ៉ិ​ចទ័រ សម្រេចប៉ាបហ្រ្វង់ស៊ីស្កូ បានប្រកាសថា ទ្រង់នឹងគង់នៅជាមួយនឹង បងប្អូន ដែលរងគ្រោះទាំងអស់ ។

សម្តេចប៉ាបបានមានបន្ទូលថា ទ្រង់នៅតែបន្តតាមដានរាល់ព័ត៌មានដ៏រន្ធត់ទាក់ទងនឹង គ្រោះ​រញ្ជួយដីដ៏ខ្លាំ​ងក្លា ដែលបានកើតមានឡើងក្នុងទីគ្រុង ហ្គាយ៉ាគិល (Guayaquil)​ជាទីក្រុងធំទីពីរ របស់ប្រទេសនេះ​ដោ​យបា​នសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ ហើយរបួសមនុស្ស​៣៨១ នាក់ ហើយរាប់​សិបនា​ក់​ទៀ​​តអាចជាប់នៅក្នុងគំនរបែកបាក់។​

គ្រោះរញ្ជយដីនេះបានកើតមានឡើងកាលពីយប់ថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ ដោយបានបំផ្លាញ​អគារ និង ផ្ទះ​ប្រជាពលរដ្ឋរាប់សិបខ្នង ជាពិសេសគឺនៅតាមបណ្តោយឆ្នេរ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងចំណោអគារដែលបានដួលរលំ គឺមានអគារមួយ ដែល​ជាកន្លែង​ស​ម្រា​ប់អ្នកក្រីក្រស្នាក់នៅ។​

ប្រទេសអេក្វាឌ័រត្រូវបានគេដឹងថា គឺជាប្រទេសមួយដែលឧស្សាហ៍ជួបគ្រោះរញ្ជួយដី ដោយកាលពីឆ្នាំ​២០១៦ កន្លងទៅប្រទេសនេះជួបម្តងដោយវាបានសម្លាប់មនុស្ស ប្រមាណជា ៦០០ នាក់៕

Add new comment

13 + 5 =