សម្តេចប៉ាបចូលរួមចែករំលែកបន្ទូលនៅវេទិកានៃគំនិតផ្តួចផ្តើមសាកលគ្លីនតុន

នៅក្នុងខណៈពេលដែលគំនិតផ្តួចផ្តើមសាកលគ្លីនតុនបានកំពុងតែរៀបចំវេទិកាមួយនៅទីក្រុ ងញូវយ៉កពីថ្ងៃទី ១៨ ដល់ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ​២០២៣  ការិយាល័យព័ត៌មានសន្តអាសនៈបា​​នរាយការណ៍ថា សម្តេចប៉ាបត្រូវបានអញ្ជើញចូលរួមចែករំលែកបន្ទូលរបស់ទ្រង់នៅក្នុងកម្មវិ​ធីនេះ ។​

ប្រភពដដែលបានបន្តថា នៅកម្មវិធីនេះសម្តេចប៉ាបបានចូលរួមតាមរយៈវីដេអូខុនហ្វេរ៉េន នៅថ្ងៃច័ន្ទ វេលាម៉ោង ៩ និង ១៥ នាទីម៉ោងសាកលត្រូវនឹងម៉ោង​៣ និង ១៥ នាទីល្ងាចនៅទីក្រុងរ៉ូម ។

សម្តេចប៉ាបបានមានបន្ទូលអំពីបញ្ហាសាកលជាច្រើនដោយរួមមានបញ្ហាទាក់ទងនឹងបម្រែបម្រូលអាកាសធាតុ បញ្ហាជនភៀសខ្លួន សុខមាលភាពកុមារ និង បេសកម្មក៏ដូចជាគម្រោងការ ពេទ្យកុមាររបស់ព្រះសហគមន៍កាតូលិក គឺមន្ទីរពេទ្យ បាមប៊ីណូ ជេស៊ូ (Bambino Gesu Children’s Hospital)។

ក្រៅពីសម្តេចប៉ាបកម្មវិធីនេះក៏នឹងមានការចូលរួមដោយលោក ប៊ីល ឃ្លីនតុន អតីតប្រ​ធានាធិបតីអាមេរិក លោក តូនី ប្លែរ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស និង ថ្នាក់ដឹកនាំ ក៏ដូចជាឥស្សរៈជននយោបាយនានាជាច្រើនទៀត៕

Add new comment

8 + 0 =