សម្តេចប៉ាបចង្អុលបង្ហាញ ៦ ចំណុចដើម្បីកសាងសិទ្ធិសង្គម

សម្តេចប៉ាបបានផ្ញើសារជាវីដេអូទៅចៅក្រមយុត្តិធម៌សង្គមនៅទ្វីបអាមេរិកនិងអាហ្រ្វិក ដោយជម្រុញឱ្យពួកគេខិតខំធ្វើយ៉ាងណាចូលរួមនូវចលនានៃការផ្លាស់ប្តូរដើម្បីយុត្តិធម៌សង្គម។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងសារជាវីដេអូនេះ សម្តេចប៉ាបបានលើកទឹកចិត្តពួកគេឲ្យពិចារណាលើចំណុចសំខាន់ចំនួន៦ ដើម្បីពង្រឹងនិងវិភាគលើគំនិតយុត្តិធម៌សង្គម ពោលគឺ ត្រូវតែងាកទៅរកគ្រឹះដែលវាគួរតែផ្អែកលើ ដែលមានចំនួន៦ចំណុច។

១. ភាពជាក់ស្តែង៖ ចំណុចអទិភាពទីមួយដែលចៅក្រមទាំងអស់គួរមាននោះ គឺភាពជាក់ស្តែង ។ គំនិតដែលគួរតែយកចិត្តទុកដាក់នៅក្នុងនាមជាចៅក្រមនោះ គឺមិនគួរបាត់ឬមើលរំលងផ្នែកពិតជាក់ស្តែងនៃជីវិតរបស់មនុស្សជាតិ និងសេចក្តីថ្លៃថ្នូរ ខណៈដែលសង្គមមនុស្សនៅពេលនេះ គឺមានអ្នកខ្លះមិនដឹងអ្វីទៅដែលជាសេចក្តីថ្លៃថ្នូររបស់ពួកគេទេ ហើយក្រៅពីនោះ គឺអំពើហិង្សា។

២. ការបង្កើតនូវយុត្តិធម៌៖ ចៅក្រមគួរតែសិក្សាអំពីដំណើរការនៃការបង្កើតយុត្តិធម៌ យល់អំពីអ្វីទៅជាសមូ ហភាពការងារ ហើយមានសុឆន្ទៈហ៊ានប្រជែងនឹងការទទួលស្គាល់ការងារក៏ដូចជាសេចក្តីស្រឡាញ់។ ការ ងារទាំងនេះវាគ្រាន់តែជាកិច្ចការមួយដែលត្រូវតែបំពេញ រាល់ថ្ងៃ ពីព្រោះអតុល្យភាពគឺជាកត្តាទាក់ទាញនិងការសញ្ជ័យគំនិត ។

៣. ការប្តេជ្ញាចិត្ត សម្តេចប៉ាបមានប្រសាសន៍ថា កត្តាដែលគួរតែចងចាំ ទីបីគឺយើងគួរចងចាំពីការ“ ប្តេជ្ញាចិត្ត” ក្នុងការរៀបចំនិងបង្រួបបង្រួមយុត្តិធម៌សង្គមថ្មីនេះ។ យើងត្រូវតែទទួលស្គាល់ថា​ ​“ ការល្បួងជាញឹកញាប់ធ្វើឱ្យអ្នកដទៃមិនចាប់អារម្មណ៍ជាពិសេសអ្នកទន់ខ្សោយ” ។ ចៅក្រមត្រូវមានការប្តេជ្ញាចិត្តដោយគ្មានល័ក្ខខ័ណ្ឌ ហើយហ៊ាន ទទួលយកការឈឺចាប់របស់អ្នកដទៃ ហើយមិនត្រូវធ្លាក់ចូលក្នុងវប្បធម៌នៃការព្រងើយកណ្តើយឡើយ។

៤. ប្រវត្តិសាស្រ្ត៖ គឺជាអ័ក្សដឹកនាំ ដូច្នេះចៅក្រមដាច់ខាតត្រូវតែក្រឡេកមើលនិងយកចិត្តទុកដាក់ នឹងអ្វីដែលបានកើតឡើងកាលពីអតីតកាល។

៥. ប្រជាជន៖ ប្រជាពលរដ្ឋឬប្រជាជនគឺជាអ្នកកសាងនិងបង្កើតប្រវត្តិសាស្រ្ត ហើយសូម្បីតែដំណើរប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ក៏មានទំនាក់ទំនងនឹងប្រជាជនដែរ ដូច្នេះនេះគឺជាចំណុចអទិភាពដែលចៅ​ក្រមយុត្តិធម៌ មិនអាចនឹងមើលរំលងបានដែរ។

៦. សាមគ្គីភាព៖ នេះគឺជាចំណុចចុងក្រោយដែលចៅក្រមយុត្តិធម៌គួរតែយកចិត្តទុកដាក់ ពីព្រោះមកដល់ពេលនេះ "ការប្រយុទ្ធប្រឆាំងនឹងបុព្វហេតុនៃការកកើតរចនាសម្ពន្ធនៃភាពក្រីក្រ វិសមភាព កង្វះការងារ វិបត្តិដីធ្លីនិងផ្ទះសំបែង គឺសុទ្ធតែជាបញ្ហា ប៉ុន្តែសង្គមត្រូវតែមានសាមគ្គីភាព ដើម្បីឲ្យដល់គោលបំណងរួមគ្នាមួយ  និយាយឱ្យខ្លីនិយាយប្រឆាំងនឹងអ្នកដែលបដិសេធសិទ្ធិសង្គមនិងការងារ៕

Add new comment

2 + 1 =