សម្តេចក្រឡាហោម បញ្ជារទៅបណ្តាខេត្តជាប់ព្រំដែនវៀតណាមឱ្យពង្រឹងការគ្រប់គ្រងការការពារឆ្លងកូវីដ១៩

សម្តេច​ក្រឡាហោម ស ខេង​ រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ បាន​បញ្ជាក់នៅក្នុងដែល​បាន​ផ្ញើជូន​អភិបាល​ខេត្ត​ដែលនៅ​ជាប់​ព្រំដែន​វៀត​ណាមនៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ២០២០នេះថា នាពេល​ថ្មីៗនេះ​នៅ​តំបន់​ខ្លះនៃប្រទេសវៀត​ណាម​មាន​ការ​ឆ្លង​រីករាល​ដាន​នូវជំងឺ​កូវីដ​១៩​ ហើយអាជ្ញាធរ​វៀត​ណាម​បាន​នឹង​កំពុង​ចាត់​វិធាន​ការបិទការ​ចេញ​ចូល​នៅ​តំបន់​ដែល​មាន​ការ​ឆ្លង​ជំងឺកូវីដ១៩នេះ​ផងដែរ។

សម្តេច​ក្រឡាហោមបាន​លើកឡើងថា ៖ «ក្នុង​ស្មារតី​នេះ ដើម្បី​ចូល​រួម​សហការ​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺកូវីដ​១៩​នៅ​កម្ពុជា ខ្ញុំ​សូម​ណែនាំ​ដល់អភិបាល​ខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជារការឯក​ភាព​រដ្ឋ​បាល​ខេត្ត​ត្រូវយក​ចិត្តយក​ចិត្ត​ទុក​ដាក់​លើ​ការងារ​​ដោយ​ត្រូវ​ណែនាំ​ដល់​សមត្ថកិច្ច​ប្រចាំច្រក​ទ្វារព្រំដែន​ឱ្យ​ពង្រឹង​ការគ្រប់គ្រង​និង​ការ​ត្រួត​ពិនិត្យ​មធ្យោបាយ​ដឹកជញ្ជូន​ និង​អ្នក​ដំណើរ​ដែល​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា-វៀត​ណាម ស្រប​តាម​វិធាន​ចត្តាឡីស័កដែលកំណត់​ដោយ​ក្រសួង​សុខាភិបាល​ឱ្យ​បាន​ម៉ត់ចត់​បំផុត»។

លោក​បាន​បន្តថា សមត្ថកិច្ច​ត្រូវ​ចាត់វិធាន​ការ​ឱ្យ​បាន​តឹង​រឹង​និង​ម៉ឺងម៉ាត់ ដើម្បី​បង្ការ ទប់ស្កាត់កុំឱ្យ​មាន​ការ​លួច​ឆ្លង​ដែរន​ដោយ​ខុស​ច្បាប់​ចេញ​ចូល​ឆ្លង​កាត់ព្រំដែន​តាម​ច្រក​របៀងនានា​ក្នុង​ភូមិ​សាស្រ្ត​រសប់ខ្លួន​ និង​បន្ត​ជំរុញ​ការ​អប់រំណែនាំនិង​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន​របស់ខ្លួន ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់ព្រំដែន ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្នការពារ​ខ្លួន​ស្រប​តាម​ការ​ណែនាំ​នានា​របស់​ក្រសួង​សុខាភិបាល ដើម្បី​កុំឱ្យ​មាន​វីរុស​កូវីឌ​១៩​ឆ្លង​មក​លើ​បុគ្គល និងសហគមន៍​មូល​ដ្ឋាន​នៅកម្ពុជា៕

Add new comment

3 + 5 =