សមត្ថកិច្ច បញ្ជូន ខ្លួន អតីត បុគ្គលិក ណាហ្គាវើលដ៍ NAGA World ជាថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ប្រតិភូចរចារ ចំនួន៦នាក់ មកតុលាការ

ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២ នៅវេលា ម៉ោង ៨ៈ៦នាទី អតីតបុគ្គលិក ក្រុមហ៊ុន ណាហ្គាវើលដ៍ NAGA World ជាថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ចំនួន ៦ នាក់រួមមាន អ្នកស្រី ឈឹម សុខន អគ្គលេខាធិការសហជីព អ្នកស្រី ឃ្លាំង សុបិន្ត ទីប្រឹក្សាជាន់ខ្ពស់ និងជាហិរញ្ញិកសហជីព អ្នកស្រី ហៃ សុភាព តំណាងក្រុមអ្នកចរចា កញ្ញា សុន ស្រីពេជ្រ តំណាងក្រុមអ្នកចរចា អ្នកស្រី រី សុវណ្ណឌី តំណាងក្រុមអ្នកចរចា អ្នកស្រី ទូច សេរីមាស។ ពួកគាត់ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានរាជធានីភ្នំពេញបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។  អ្នកទាំង ៦នាក់ ជាថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពប្រតិភូចរចារ ចំំនួន ៩នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី ៣១ខែធ្នូ ឆ្នាំ២០២១ ។ 

យោងតាមការបំភ្លឺព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២២ ការឃាត់ខ្លួន ថ្នាក់ដឹកនាំ និងសកម្មជនសហជីព ធ្វើទ្បើងគឺអនុលោមទៅតាមមាត្រា ៤៩៤ និង ៤៩៥ ក្រមព្រហ្មទណ្ឌនៃព្រះរាជណាចក្រកម្ពុជា ដែលពួកគាត់អាចប្រឈមនិងការជាប់ពន្ធនាគា ពីប្រាំមួយខែ រហូតដល់ពីរឆ្នាំ ប្រសិនពួកគាត់ត្រូវបានចោទប្រកាន់ដោយតុលាការ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ សម្ព័ន្ធសហជីពកម្ពុជា (CATU) បានថ្កោលទោស ដែលស្នងការនគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនថ្នាក់ ដឹកនាំសហជីព និងសកម្មជនសហជីព ប្រតិភូចរចារ សរុប ៩ នាក់នៅការិយាល័យសហជីព និងនៅទីកន្លែងធ្វើកូដកម្ម ក្រោយពេលដែលបងប្អូនកម្មករនិយោជិតសរុបជិត ពីរពាន់នាក់បាន ប្រកាសរំសាយធ្វើកូដកម្មដោយសន្តិវិធីនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ NAGA WORLD។

CATU ក៏បានសម្តែងខកចិត្តយ៉ាខ្លាំង និងថ្កោលទោសចំពោះវិធានការរបស់អាជ្ញាធរមានសម្ថកិច្ចដែលមិនបានអនុវត្តន៍តួនាទី និងកាត្វកិច្ចរបស់ខ្លួនស្របតាមច្បាប់ក្នុងការចូលរួមការពារសុវត្ថិភាពក្រុមកូដករដែលធ្វើកូដកម្មដោយសន្តិវិធី ដែលជា សិទ្ធិមូលដ្ឋានរបស់អង្គការវិជ្ជាជីវៈ សហជីពដែលបានប្រើប្រាស់ជម្រើសចុងក្រោយរបស់ខ្លួនដែលធានាដោយច្បាប់ក្នុងការ ជំរុញអោយភាគី និយោជកចូលតុចរចារដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី។

សូមជំរាបថា អតីតបុគ្គលិកក្រុមកាស៊ីណូ ដ៏ធំនៅកណ្តាលរាជធានីភ្នំពេញ ណាហ្គាវើល  NAGA World ប្រមាណ១០០០ នាក់ បានប្រកាន់ជំហររបស់ខ្លួនបន្តកាតតវ៉ារហូតមានដំណោះស្រាយមួយដ៏សមរម្យពីក្រុមហ៊ុនដ៏ធំមួយនេះ ក្រោយពីការចរចារជាច្រើនលើកជាមួយភាគីក្រុមហ៊ុន។

ពួកគេធ្វើកូដកម្មចំនួនប្រមាណជា១៤ថ្ងៃជាប់ៗគ្នា ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ទាមទា លក្ខខណ្ឌចំនូន៩ចំនុច ទាមទារឲ្យក្រុមហ៊ុន គោរពសិទ្ធិកម្មករ និងច្បាប់ការងារនៅក្នុងប្រទេសកម្ពុជា។  ក្នុងនោះមានការទាមទារឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីព  និងកម្មករនិយោជិត សរុប ចំនួន៣៦៥នាក់  ដែលមិនព្រមទទួលយកសំណងបញ្ចប់កិច្ចសន្យាការងារ  ចូលបម្រើការងារ នៅកន្លែងដើមវិញ  រួមទាំងផ្ដល់ប្រាក់រំលឹកផ្សេងៗ គិតតាំងពីថ្ងៃបញ្ឈប់ រហូតមកដល់ ថ្ងៃចូលធ្វើការវិញ ជាដើម។ រហូតមកដល់ពេលនេះមិនទាន់ដំណោះស្រាយណាមួយនោះឡើយ៕

Add new comment

5 + 8 =