
សន្និបាទព្រះសហគមន៍កាតូលិកទ្វីបអាស៊ីចាប់ផ្តើមនៅទីក្រុងបាងកក
សន្និបាទព្រះសហគមន៍កាតូលិកទ្វីបអាស៊ីរយៈពេល៣ថ្ងៃបានចាប់ផ្តើមបើកជាផ្លូវការនៅក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៤ ហើយនិងបន្តរហូតដល់ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២៣ ។
គណៈប្រតិភូនៃអង្គមហាសន្និបាទដែលរួមមានលោកអភិបាល និង តំណាងព្រះសហគមន៍កាតូលិក ដោយរួមទាំងតំណាងអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកមកពី ២៩ ប្រទេសនៅទ្វីបអាស៊ីបានចូលរួម ។
គណប្រតិភូទាំងនោះរួមមាន លោកកាឌីណាល់ចំនួន ៦ រូប អគ្គអភិបាលចំនូន ៥ រូប លោកអភិបាលចំនួន ១៨ រូប បូជាចារ្យ២៨ រូប បងស្រី៤រូប មន្រ្តីដែលបម្រើការនៅក្នុងព្រះសហគមន៍កាតូលិកចំនួន ១៩ រូប ។
នៅក្នុងអង្គសន្និបាទនេះ គណប្រតិភូទាំងអស់នឹងពិភាក្សាគ្នាលំអិតនៅលើ ពង្រាងឯកសារចំហរមួយ ដើម្បីប្រជុំទាក់ទងនឹងកិច្ចការនិងបេសកម្មប្រកាសដំណឹងល្អរបស់ព្រះ សហគមន៍កាតូលិក។
ក្រៅពីនេះគណៈប្រតិភូក៏នឹងចែករំលែកបទពិសោធន៍របស់ពួកគេទាក់ទងនឹងការងារ និង បញ្ហាប្រឈមផ្សេងៗនៅក្នុងបេសកម្មដែលបានធ្វើកន្លងមក ដោយរួមទាំងបញ្ហាតានតឹងដែលញាំញីទ្វីបអាស៊ី បញ្ហាយុវជន, ភាពក្រីក្រ, និង ជម្លោះសាសនា ។





Add new comment