សន្តអសនៈបង្កើតគណកម្មការរៀបចំមហាសន្និបាតលោកអភិបាលព្រះសហគមន៍

វ៉ាទីកង់ញូវបានឲ្យដឹងថា គណៈកម្មការរៀបចំមហាសន្និបាតលោកអភិបាលនៃព្រះសហគមន៍ ដែ​លគ្រោងនឹ​ងរៀបចំនៅ ខែតុលា ខាងមុខត្រូវបានរៀបចំរួចរាល់ហើយ។

ប្រភពដដែលបានបន្តថា លោកកាឌីណាល់ ម៉ារីយូ ហ្រ្គេក (Mario Grech) អគ្គលេខាធិការ​មហាស​ន្និបា​ត​បានធ្វើការតែងតាំងសមាជិកគណកម្មការរៀបចំនេះដែលមានសមាជិកចំនួន ៧ រូប ដោ​យនៅក្នុ​ងនោះ​ក៏​មានបងស្រីមួយរូបផងដែរ ។

ប្រភពដដែលបានបន្តថា បងស្រីដែលត្រូវបានតែងតាំង គឺ បងស្រី ស៊ីហ្សូ ហ៊ីរ៉ូតា (Shizue Hirota) ដែលជាទីប្រឹក្សាក្រុមប្រឹក្សាដើម្បីយុត្តិធម៌និងសន្តិភាពនៃក្រុមអន្តរសភា លោកអភិបាលព្រះ​សហគម​ន៍កាតូ​លិកជប៉ុន ។ 

ប្រភពដដែលបានបន្ថែមថា ក្រៅពីបងស្រីមកពីព្រះសហគមន៍ជប៉ុន សមាជិកផ្សេងទៀតរួម មាន លោក​កា​ឌីណាល់ ក៏ដូជជា អគ្គអភិបាលមកពីព្រះសហគមន៍នៅក្នុងប្រទេសផ្សេងៗ​រួមទាំង អូស្រ្តាលី តិចសាស មូហ្សំប៊ិក ព្រះសហគមន៍នៅក្នុងទីក្រុងរ៉ូម  លុហ្សំប៊ួ ជាដើម គឺជាសមាជិក៕

Add new comment

1 + 0 =