Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
វ៉ាទីកង់រៀបចំកិច្ចប្រជុំគ្រួសារពិភពលោកលើកទី ១០
វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បុរីវ៉ាទីកង់ឬសន្តអសនៈបានរៀបចំកិច្ចប្រជុំគ្រួសារពិភពលោក ដោយមានអ្នកចូលរួម ប្រមាណជា ជាង២០០០ នាក់។
ប្រភពដដែលបានបន្តថា កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដែលរៀបចំឡើងនៅក្នុង គោលបំណងប្រកាសប្រាប់គ្រីស្តបរិស័ទ និងប្រជាពលរដ្ឋពិភពលោកអំពីគ្រួសារដ៏ស្រស់ស្អាត នៅក្នុងពិភពលោកនាសម័យទំនើបបច្ចុប្បន្ន ។
ប្រភពដដែលបានបន្តថា ប្រតិភូដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ គឺមកពី ១២០ ប្រទេស ដែលត្រូវបានជ្រើសរើសដោយក្រុមលោកអភិបាលនៅតាមប្រទេសនានា។
ប្រភពដដែលបានបន្តថា កិច្ចប្រជុំនេះបានចាប់ផ្តើមនៅថ្ងៃពុធ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃសៅរ៍ ទី ២៥ ខែមិថុនា ទោះបីជាពិភពលោកកំពុងតែឆ្លងកាត់នូវពេលវេលាដ៏លំបាក ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លងនានា សង្រ្គាម និងបញ្ហាផ្សេងៗ ប៉ុន្តែព្រឹត្តិការណ៍នេះ គឺជាការបង្ហាញនិងជុំរុញកម្លាំងចិត្ត ដើម្បីបង្ហាញឲ្យគ្រប់គ្នាមានក្តីសង្ឃឹម៕
Add new comment