វៀតណាម​ប្រកាស​ចាក់​វ៉ាក់សាំងកូវីដ ១៩​ដល់​យុវវ័យនៅ ​ខែ​ក្រោយ

ក្រសួងសុខាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមនឹងចាប់ផ្តើមចាក់វ៉ាក់សាំង Pfizer-BioNTech ជូនយុវវ័យ ចាប់ពីខែក្រោយនេះ ខណៈដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះចាប់ផ្តើមបើកសាលារៀនឡើងវិញបន្ទាប់ពីបិទទ្វារ ជាច្រើនខែ។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុវវ័យដែលមានអាយុពី ១៦ និង ១៧ ឆ្នាំ នឹងត្រូវបានផ្តល់វ៉ាក់សាំង ប្រសិនបើឪពុកម្តាយពួកគេ​អនុញ្ញាត​។

ការចាក់នេះនឹងផ្តោតសំខាន់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការរឹតបន្តឹង និងតំបន់ដែលមានប្រជាជនរស់នៅច្រើន ហើយមានហានិភ័យនៃការឆ្លងមានកម្រិតខ្ពស់។

រហូតមកដល់ពេលនេះវៀតណាម ទើបតែបានចាក់វ៉ាក់សាំងជូនប្រជាជនបាន២២ ភាគរយ នៃប្រជាជន៩៨ លាននាក់ប៉ុណ្ណោះ។

អត្រានៃការឆ្លងជំងឺ ជាមធ្យមប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ៣.៦០០ នាក់ ខណៈដែលមួយសប្តាហ៍មុន អត្រាឆ្លងមានចំនួនជិត ១២.០០០ ។

ប្រទេសវៀតណាមបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ សរុបចំនួនជាង ៨៩២.០០០ នាក់ និងមានអ្នកស្លាប់ចំនួន ២១.៧០០ នាក់៕

Add new comment

12 + 3 =