វិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ២៣ នាក់ និងជាសះស្បើយ០១នាក់

«លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩​ ចូលសហគមន៌​ យើងមិនអាចមើលរំលងបានឡើយ។» នេះជាប្រសាសន៍ របស់លោកស្រី ឱ វ៉ាន់ឌីន រដ្ឋលេខាធិការ និងជាអ្នកនាំរបស់ក្រសួថសុខាភិបាល បន្ទាប់ពីក្រសួងបានប្រកាសរកឃើញករណីវជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន ២៣នាក់ និងជាសះស្បើយ១នាក់ នៅថ្ងៃទី២៥ ខែកក្កដានេះ។ 

 

លោកស្រីបន្តថា   ត្បិតតែការរកឃើញអ្នកវិជ្ជមាន​វីរុសកូវីដ-១៩​ ចំនួន​ ២៣នាក់​ ទៀត​ ជាករណីនាំចូលក៏ពិតមែន​ តែវាជាចំនួនច្រើនណាស់​  ដែលយើងមិនអាចដឹងបានថា តើបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ?។ លោកស្រីបានអំពាវឲ្យពលរដ្ឋទាំងអស់មានការប្រយ័ត្នជានិច្ច និងសូមអ្នកដើរកំសាន្ត​ទាំងអស់​ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩​ ដែលអាចកើតមានគ្រប់ពេលវេលា​  គ្រប់កាល:ទេស:​ និងគ្រប់ទីកន្លែងទាំងអស់។ ។

លោកស្រីសង្កត់ធ្ងន់ថា« សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩​ នេះឲ្យសោះ»។

 

តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ចំពោះករណីវិជ្ជមានកូវីដ១៩ ថ្មី ចំនួន២៣ នាក់ នៅថ្ងៃទី២៥ ខែកក្កដានេះគឺ មានជនជាតិខ្មែរចំនួន ១៩នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន ៤នាក់។ អ្នកទាំងបួននាក់នេះ បានមកដល់កម្ពុជា ថ្ងៃទី២៣ ខែកក្កដា។ ចំណែកជនជាតិខ្មែរ ៤នាក់ គឺបានធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី ហើយមកដល់កម្ពុជាកាលយប់ពីថ្ងៃទី២៣ ខែកក្កដា។ អ្នកទាំងនោះមានអសយដ្ឋាន នៅខេត្តក្រចេះ កំពង់ចាម តាកែវ និងរាជធានីភ្នំពេញ។ ប្រភពដដែលបន្តថា ជនជាតិខ្មែរដែលវិជ្ជមានវីរុសកូវីដ១៩ ចំនួន១៥នាក់ផ្សេងទៀតជាអ្នកដំណើរមកពីប្រទេស រុស្ស៊ី និងអេហ្ស៊ីប ដែលមកដល់កម្ពុជាកាលពីថ្ងៃទី១៩ ខែកក្កដា។ អ្នកទាំងនោះមានអសយដ្ឋាន នៅខេត្ត តាកែវ សៀមរាប ពោធិសាត់ រាជធានីភ្នំពេញ ព្រៃវែង រតនគីរី កំពង់ចាម និងខេត្តត្បូងឃ្មុំ។ អ្នកទាំង១៥នាក់នេះ ត្រូវបានដាក់ឲ្យសម្រាក់ព្យាបាលនៅពេទ្យបង្អែកកំពង់ស្ពឺ។

 

រហូតមកដល់ពេលនេះ កម្ពុជាមានវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន  ២២៥នាក់ និង និងជាសះស្បើយចំនួន ១៤៣នាក់ ។ អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋចំនួន៨០នាក់ និង ២នាក់ សម្រាក់ព្យាបាលបន្ទប់ដោយលែកក្នុងស្ថានទូតអាមេរិក៕ 

 

 

Add new comment

3 + 2 =