លោក ស សុខា ដឹកនាំប្រតិភូ បំពេញទស្សកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េខាងត្បូង

លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ Korea National Sport University សាធារណរដ្ឋកូរ៉េ។

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ស សុខា ដឹកនាំប្រតិភូ ជួប ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យកីឡាជាតិកូរ៉េ ដែលដឹកនាំដោយលោក Yong-Kyu Ahn សាកលវិទ្យាធិការ សាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៅសាលប្រជុំសាកលវិទ្យាល័យ នៃសាធារណរដ្ឋកូរ៉េ ។

បើយោងតាមលិខិតលេខ២៧៤ សជណ.អវ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ស សុខា នឹងដឹកនាំប្រតិភូ បំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ នៃសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែមេសា ឆ្នាំ២០២២៕

Add new comment

1 + 1 =