Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
លោកបូជាចារ្យដែលមិនដែលបញ្ឈប់ការសិក្សា
អស់រយៈពេល ១៥ ឆ្នាំ មកហើយដែល លោក ចន ណ ឡូន ( John Naw Lawn) ជាបូជាចារ្យនៃព្រះសហគមន៍កាតូលិកអាយុ ៦៧ ឆ្នាំមួយរូបមកពីភូមិភាគ មីយីតគីយីនា (Myitkyina )ប្រទេសមីយ៉ាន់ម៉ា បានសច្ចា ហើយលោកតែងតែពលីកម្មគ្រប់យ៉ាង ដើម្បីការសិក្សានិងការអបរំ ។
លោកបូជាចារ្យ ចន ណាឡូន បាននិយាយថា លោកបានដឹងថាលោកជិតចូលនិវត្តន៍ហើយ ប៉ុន្តែលោកមិនដែលបោះបង់ការសិក្សានិងការអប់រំទាំងខ្លួនលោក និងអ្នកដទៃ។
លោកបូជាចារ្យបានមានប្រសាសន៍ថា ទោះបីជាលោកឈានចូលអាយុ ៧០ ឆ្នាំក៏ដោយ ក៏លោកនៅមិនបោះបង់ការសិក្សាដែរ ។ លោកបានអះអាងថាលោកនឹងបន្តរៀនអ្វីគ្រប់យ៉ាង តាំងពីសៀវភៅ រហូតដល់ការរៀនអប់រំមនុស្សជាពិសេស។
លោបូជាចារ្យបានចាប់ផ្តើមបម្រើព្រះសហគមន៍តាំងពីឆ្នាំ ២០០៧ ហើយបានបំពេញការងារជាអ្នកផ្សព្វផ្សាយសាសនានៅក្នុងភូមិភាគ មីយីតគីយីនី ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
មកដល់ពេលនេះ លោកបូជាចារ្យគឺជាអ្នកដែលរៀបចំការប្រឡងអប់រំជំនឿនៅក្នុងព្រះសហគមន៍នៅប្រទេសមីយ៉ាន់ម៉ារហូតដល់ផ្ទុះការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកបូជាចារ្យបានចំណាយពេលនៅជាមួយនឹងកុមារ នៅក្នុងកម្មវិធីអប់រំជំនឿជាមួយកុមារជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំដោយមួយឆ្នាំមាន កុមារចូលរួមប្រមាណជា ១២០០ នាក់។
នៅក្នុងកិច្ចការអប់រំជំនឿ លោកបូជាចារ្យបានផលិតបទចម្រៀងគ្រីស្ទានដល់កុមារចំនួន រហូតដល់ ១៨០ បទ ហើយបានបោះពុម្ពសៀវភៅរឿងព្រះគម្ពីរដែលមានកំរ៉ាស់ ៤៤០ ទំព័រជាភាសាកាជិនន និងសៀវភៅធម៌ចំនួនប្រាំពីរសម្រាប់ក្មេងៗជាភាសាភូមា៕
Add new comment