លោកកាឌីណាស់ Charles Cardinal Bo ៖ «ស្វាគមន៍យ៉ាងកក់ក្តៅក្នុងរដូវកាលនៃក្តីសង្ឃឹម សន្តិភាព និងការផ្សះផ្សា! រីករាយបុណ្យណូអែល!»

លោកកាឌីណាស់ Charles Cardinal Bo បាន​ជូនលិខិត​សា្វគមន៍​នៃពិធី​បុណ្យ​ព្រះយេស៊ូប្រសូត្រឬបុណ្យណូអែល ក្នុង​ឱកាសនៃដំណើរទស្សនកិច្ចរបស់លោក ​មីន អ៊ុង ឡាំង (Min Aung Hlaing) ​អគ្គមេបញ្ជាការ​កងយោធា​មីយ៉ាន់ម៉ា នៅនិវេសនដ្ឋានរបស់លោកកាឌីណាល់ផ្ទាល់។

​«ស្វាគមន៍យ៉ាងកក់ក្តៅក្នុងរដូវកាលនៃក្តីសង្ឃឹម សន្តិភាព និងការផ្សះផ្សា! រីករាយបុណ្យណូអែល!» នេះ​ជាការ​លើកឡើង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១នៃខុន្ទកាល័យលោកកាឌីណាល់។

ប្រភពដដែលបន្តថា សារនៃបុណ្យណូអែល គឺជាសេចក្តីស្រឡាញ់ដ៏លើសលុបរបស់ព្រះជាម្ចាស់។ បុណ្យណូអែលគឺជារដូវកាលនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់​ជាមួយនឹងមនុស្សជាតិ (យ៉ូហាន ៣:១៦)។ គម្ពីរ​អេសាយ​និយាយ​អំពី​«​ប្រជាជន​ដែល​ដើរ​ក្នុង​ភាព​ងងឹត

បាន​ឃើញ​ពន្លឺ​មួយ​ដ៏​ចិញ្ចែង‌ចិញ្ចាច» (អេសាយ ៩:២)។

សារលិខិត​របស់​លោកកាឌីណាល់ Charles Cardinal Bo បាន​សង្កត់ធ្ងន់ថា ៖ «ភាពងងឹតខាងផ្លូវចិត្ត និងផ្លូវកាយមានច្រើននៅក្នុងពិភពលោកសព្វថ្ងៃនេះ។ ភាពងងឹតនៃរោគរាតត្បាត ភាពង​ងឹតនៃការឈ្លោះប្រកែកគ្នា ភាពងងឹតនៃភាពអស់សង្ឃឹម ភាពងងឹតនៃការស្អប់ និងការសង​សឹក គឺកើតឡើងជុំវិញខ្លួនយើងក្នុងពិភពលោកនេះ»។

សម្តេច​ប៉ាប ហ្វ្រង់ស៊ីស បាន​ធ្វើ​ធម្មយាត្រា​នៃ​ក្តី​សង្ឃឹមមកកាន់​ទឹកភូមាដី​នេះ​ជាមួយ​នឹង​ប្រធានបទ «សេចក្តីស្រលាញ់ និង​សន្តិភាព»។

លោកកាឌីណាល់ Charles Cardinal Bo បាន​ថ្លែងថា ៖ «នៅថ្ងៃខួបកំណើតរបស់ព្រះអម្ចាស់នៃសន្តិភាពនេះ! ខ្ញុំសូមបងសួង សូមឲ្យមានពន្លឺនៃសេចក្តីស្រឡាញ់ និងសន្តិភាពដ៏អស់កល្បបំភ្លឺដល់យើងទាំងអស់គ្នា»។

លោកបាន​បន្ថែមថា សន្តប៉ូល ប្រកាសថា ព្រះអម្ចាស់នៃសន្តិភាពនេះ បានលោះយើងចេញពីភាពជិះជាន់ ហើយនាំឱ្យយើងរស់នៅក្រោមពន្លឺនៃយុត្តិធម៌។

លោកកាឌីណាល់រូបនេះថា ៖ «នេះជាការអធិដ្ឋានរបស់ខ្ញុំសម្រាប់យើងទាំងអស់គ្នា និងសម្រាប់ប្រទេសរបស់យើង»។

បុណ្យណូអែលដំបូងបានបន្លឺឡើងជាមួយនឹងបទចំរៀងនៅយប់នោះថា ​« «សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សូម​ឲ្យ​មនុស្ស​លោក​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត នៅ​លើ​ផែន‌ដី!»(លូកា 2:14)។ លោកកាឌីណាល់ Charles Cardinal Bo ថា ៖ «ខ្ញុំ​មាន​បំណង​ប្រាថ្នា​ដ៏​ធំ​មួយគឺ សូមឱ្យ​បេះដូង​ប្រជាជន​មីយ៉ាន់ម៉ា​ពោរពេញ​ទៅ​ដោយ​ក្តី​ប្រាថ្នា​ល្អ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បីរីករាយជាមួយនឹង ​សន្តិភាព និង​សេរីភាព​ពិត​ប្រាកដ»។

«សូមឱ្យបទចម្រៀងនៃការផ្សះផ្សារ និងក្តីសង្ឃឹមនោះត្រូវបានច្រៀងជារួមនៅក្នុងតំបន់ជម្លោះ តំបន់នៃបាក់បែក និងទឹកភ្នែក! សូមឱ្យយើងផ្សះផ្សារខ្លួនយើងទាំងអស់គ្នា ដោយសេច​ក្ដីស្រឡាញ់នៅក្នុងរដូវកាលនៃការផ្សះផ្សានេះ»។ លោកកាឌីណាល់ Charles Cardinal Bo បាន​បន្ថែម។

លោក​បាន​បន្តថា សន្តិភាព និងអ្នកកសាងសន្តិភាព គឺជាសហ-សារ ដ៏សំខាន់នៃបុណ្យព្រះយេស៊ូប្រសូតនេះ។ ជាមួយនឹងគោលបំណងនេះ ទើបសម្តេចប៉ាប Francis បានជួបជាមួយនឹងមេដឹកនាំនយោបាយ អ្នកការទូត មេដឹកនាំសាសនា និងប្រជាជនមីយ៉ាន់ម៉ាជាច្រើន ហើយក្នុងចំណោមបងប្អូន លោកឧត្តមសេនីយ៍ គឺជាមនុស្សដំបូងដែលបានជួបសម្តេចប៉ា​បផ្ទាល់។

ដោយសម្តេចប៉ាប​ ហ្វ្រង់ស៊ីស្កូ មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ សេចក្តីស្រឡាញ់ ភាពសាមញ្ញ និងក្តីសង្ឃឹមរបស់ប្រជាជនក្នុងអំឡុងពេលទស្សនកិច្ច​របស់ព្រះអង្គ ជាំមួយគ្នានេះ សម្តេចប៉ាប លោកក៏មានការសោកស្ដាយជាខ្លាំងផងដែរ ដែលបានដឹងពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានអធិដ្ឋាន និងអំពាវនាវម្តងហើយម្តងទៀតឱ្យខិតខំដើម្បីសន្តិភាព ការអភិវឌ្ឍន៍ និងអំណរសប្បាយ។

លោកកាឌីណាល់ Charles Cardinal Bo បាន​លើកឡើងដែរថា ៖ «ពេល​នេះ​យើង​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ពង្រឹង​មិត្តភាព​ពិត។ ​ក្នុង​ឱកាស​នៃ​រដូវ​បុណ្យ​ណូអែល​នេះ ខ្ញុំសូមលើកទឹកចិត្ត និងសំណូមពរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាព ឯកភាព និងអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការអភ័យទោស ការគោរពគ្នាទៅវិញទៅមក បង្កើតឱកាសសម្រាប់យុវជនជំនាន់ក្រោយ ការសន្ទនាដោយស្មោះស្ម័គ្រ និងការផ្សះផ្សាជាមួយប្រជាជនយើងទាំងអស់គ្នា»។

លោកថា វាគឺជាក្តីប្រាថ្នា និងការអធិដ្ឋានដ៏ស្មោះស្ម័គ្ររបស់លោក ដើម្បីឲ្យជាតិនេះ អាចរស់បានតាមការសន្យា នៃសន្តិភាព វិបុលភាព ភាពរីករាយ សេចក្តីស្រឡាញ់ និងក្តីសង្ឃឹមដែលស្ថិតស្ថេរ៕

Add new comment

3 + 2 =