រឿងដែលត្រូវដឹងជាថ្មីអំពីមេរោគកូវីដ១៩

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា នៅទូទាំងពិភពលោកនាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នេះ មេរោគកូវីដ១៩បានឆ្លងរីករាលដាលដល់ចំនួន ៣១,៦៦០,០០០ នាក់ ហើយដោយឡែកជនរង គ្រោះដល់ជីវិតគឺមានចំនួន ៩៧០,១៤៦ នាក់។

ប្រទេសដែលឆ្លងខ្លាំងបំផុតនៅពេលនេះគឺមាន៥ប្រទេស ដោយនៅក្នុងនោះគឺប្រទេសឥណ្ឌា នៅក្នុងមួយថ្ងៃមានករណីឆ្លងថ្មីរហូតដល់ទៅ ៨៩.៣៧៩ នាក់ បន្ទាប់មកអាមេរិកដែលមាន ៤៣.៩៧៧ នាក់ ប្រេស៊ីលនៅលេខរាងទី៣ ជាមួយនឹងចំនួន ២៩.៩០៦ នាក់ អេស្ប៉ាញ គឺ ១១.៣០០ នាក់ និងបារាំង ចំនួន ១០.៧៨៨ នាក់ ។

ប្រទេសដែលមានអ្នកស្លាប់ច្រើនជាងគេទាំង៥ គឺនៅតែជាប្រទេសឥណ្ឌាដែលនៅជួរមុខដោយមាន អ្នកស្លាប់នៅក្នុងមួយថ្ងៃ ១.១៣៦ នាក់ បន្ទាប់មកអាមេរិក មាន ៧៣៦ នាក់ ប្រេស៊ីល គឺ ៧១៣ នាក់ ម៉ិកស៊ិក មាន ៣៨១ នាក់ និងអាហ្សង់ទីនមាន៣០០ នាក់។

ប្រទេសឥណ្ឌានាំមុខពិភពលោកក្នុងចំនួនមធ្យមនៃការស្លាប់ថ្មីប្រចាំថ្ងៃក្នុងពិភព​លោក ដែលមានចំនួនម្នាក់ក្នុងចំណោម ២១ នាក់៕

Add new comment

4 + 5 =