រាជរដ្ឋាភិបាលសម្រេចបង្កើតកងកម្លាំងជំនាញ ក្នុងប្រតិបត្តិការរុករកសង្គ្រោះបន្ទាន់ ក្នុងឧបទ្ទវហេតុ

ក្រុមប្រតិបត្តិសង្គ្រោះបន្ទាន់។

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បង្កើន​កងកម្លាំង​ជំនាញ​មួយ​ក្រុម​សម្រាប់​ត្រៀម​ក្នុង​ប្រតិ​បត្តិ​ការរុករក សង្គ្រោះ​បន្ទាន់​មួយ ក្នុងពេលដែល​កើត​ឧបទ្ទវហេតុ ឬ​គ្រោះថ្នាក់​ដោយ​ធម្មជាតិ​ណាមួយ​កើតឡើង ដោយ​កម្លាំង​នេះ ច្របាច់​ប​ញ្ជូ​ល​គ្នា​រវាង​កងកម្លាំង​យោធា កងកម្លាំង​នគរបាលជាតិ និង​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។​

​​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​ចូលរួម​ជា​អធិបតីភាព​ក្នុង ពិធី​បើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​ព័ន្ធ​បញ្ជា​ឧបទ្ទវហេតុ ​និង​ប្រគល់​សម្ភារៈ​សម្រាប់​កង​ប្រតិបត្តិ​ករ នា​ព្រឹក​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ទ័ព​ពិសេស​ឆ័​ត្រយង​៩១១ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​លើកឡើង​ថា ការបង្កើត​កង​អន្តរាគមន៍​ថ្មី​នេះ គឺ​ដើម្បី​បង្កើន​ជំនាញ​របស់​ពួកគេ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​ក្នុងការ​ជួយសង្គ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា​បំផុត​ក្នុងករណី​បាក់​អគារ ធ្លាក់​យន្តហោះ រថភ្លើង​ក្រឡាប់ និង​គ្រោះធម្មជាតិ​ជាដើម​នោះ​។​

​​លោក​ទេសរដ្ឋមន្ត្រី​ បានលើកឡើង​ទៀតថា ​កា​រប​ង្តើ​ត​ឱ្យ​មាន​កង​ប្រតិបត្តិ​ការរុករក​សង្គ្រោះ​នេះ​ឡើង​បន្ទាប់ពី​កម្ពុជា ជួប​គ្រោះមហន្តរាយ​ដែល​មិន​ធ្លាប់​កើតមាន​នោះ​គឺ ការរង​គ្រោះថ្នាក់រ​លំបាក់​អាគារ ដែលជា​មុខសញ្ញា​គ្រោះថ្នាក់ បង្កដោយ​មនុស្ស​នាពេល​កន្លងទៅ នៅ​ខេត្ត​ព្រះសីហនុ និង ខេត្ត​កែប​ជាដើម​នោះ​។​

​យ៉ាងណាក៏ដោយ លោក​ទេសរដ្ឋមន្ត្រី​រំពឹងថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បង្កើត​ក​ង​អន្តរាគ​ន៍​នេះ​ពួកគេ​នឹង​មាន​ការលើកកម្ពស់​ចំណេះដឹង និង​ជំនាញ​គ្រប់គ្រង​គ្រោះមហន្តរាយ ឲ្យ​កាន់តែ​ប្រសើរ និង​ត្រូវអនុវត្ត​អោយចំ​ជំនាញ​ជាក់លាក់​បន្ថែមទៀត បើទោះបីជា​ការបង្កើត​ដំបូង​នេះ​កម្ពុជា​យើង​ពុំទាន់​មាន​ឧបករណ៍​ល្អ​ដូច​បណ្តា​ប្រទេស​គេ​ជឿនលឿន​ក៏ដោយ​នោះ​។​

​ជាមួយគ្នា​នោះដែរ​លោក​ទេសរ​ដ្ឋ​មន្ត្រី គន់ គីម ក៏បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​បុគ្គលិក​កង​ប្រតិបត្តិ​ការរុករក​សង្គ្រោះ​ទាំងអស់ ត្រូវខិតខំ​បង្កើន​ជំនាញ និង​ត្រូវ​ចងចាំ​ថា ការងារ​រុករក​សង្គ្រោះ​គឺជា​កិច្ចការ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​ ដែល​តម្រូវ​អោយ​យើង​មាន​វិន័យ​ខ្ពស់ ថែទាំ​សុខភាព​អោយ​បាន​មាំមួន អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ជានិច្ច​ធ្វើ​លំ​ហាត់ និង​ធ្វើការ​ហ្វឹកហ្វឺន​ជាប្រចាំ ហើយ​រាល់​ការ​បំពេញ​ការងារ​ប្រតិបត្តិ​ការរុករក​សង្គ្រោះ​ ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ជួយ​គ្នា​ទៅ​វិញ​ទៅមក ធានា​សមត្ថភាព​ប្រតិបត្តិការ​អោយ​មាន​លក្ខណៈ​ស្វ័យប្រវត្តិ​រហ័សរហួន​ទាន់​ចិត្ត​៕​

Add new comment

7 + 5 =

Please wait while the page is loading