រដ្ឋាភិបាលលើកទឹកចិត្តឱ្យប្រយុទ្ធនឹងមេរោគកូវិដ ១៩ ដោយក្លាហាន

សម្តេចហុ៊ន សែនថ្លៃងសុន្ទរកថានៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ ក្នុងទិវាចែកសញ្ញាបត្រ័អោយសិស្សវិទ្យាស្ថានវ៉ាន់ដា

លោកនា​យករដ្ឋមន្រ្តីហ៊ុន សែន បានបន្តលើកទឹកចិត្តដល់​ប្រជាពលរដ្ឋនិង​អ្នក​ពាក់ព័ន្ធឱ្យចូលរួលប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ដោយភាពក្លាហាន។ សារជំរុញនិងលើកទឹកចិត្តដោយភាពកក់ក្តៅនិងក្លាហានក្នុងការប្រយុទ្ធនឹងមេរោគនេះ ត្រូវបានធ្វើ​ជាសាធារណៈម្តងទៀត ខណៈលោក ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដានាព្រឹក​ថ្ងៃអង្គារ ទី១០ ខែមីនានេះ។

សម្តេចតេជោបានមានប្រសាសន៍ថា៖ «សូមកុំយកការភ័យខ្លាចនឹងការរើសអើងដោះស្រាយបញ្ហា សូមយកសេចក្តីក្លាហានដោះស្រាយជុំវិញបញ្ហាមេរោគកូវីដ-១៩» ។​ លោក​បានថ្លែងបន្តទៀតថា បើសិនជាជំងឺនេះកើតឡើងគ្រប់​គ្នាត្រូវតែក្លាហានប្រឈមដោះស្រាយបញ្ហាទាំងអស់គ្នា ដោយ​ក្រោកឈរឡើងចាប់ពីបុគ្គលគ្រួសាររហូតទៅដល់សហគមន៍សហការគ្នាធ្វើអនាម័យនិងកិច្ចការនានា ជាមួយនឹងការបង្ការនូវជំងឺនេះ។

សម្តេច​ហ៊ុន សែន​បានបញ្ជាក់​ថា៖ «សូមប្រែក្លាយបញ្ហាភ័យខ្លាចឲ្យទៅជាកាលានុវត្តភាពដើម្បីពង្រឹងការការពារខ្លួនតាមរយៈការធ្វើអនាម័យ។បើយើងខ្វះអនាម័យជំងឺផ្សេងៗក៏វាឆ្លងមកដែរមិនមែនតែកូវីដ-១៩​នោះទេ»។

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានអោយដឹងថាការផ្ទុះឡើងនៃជំងឺកូវីដ-១៩​នេះ ត្រូវបានគេរាយការណ៍ដំបូងពីទីក្រុង វូហាន ប្រទេសចិននៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ ។

រហូតមកដល់ថ្ងៃទី ៩ ខែមីនាអង្គការសុខភាពពិភពលោកបានរាយការណ៍ថា អង្គការសុខភាពពិភពលោកបានរកឃើញករណីឆ្លងមេរោគកូវីដ-១៩ មានចំនួនប្រមាណជា ១០០.០០០ ករណីនៅក្នុងប្រមណជា១០០ ប្រទេស។ មានករណីរាយការណ៍ចំនួន ៨០,០០០ នៅក្នុងប្រទេសចិន ប៉ុន្តែ នៅក្នុងចំណោមអ្នកទាំងនោះ មាន ៧០​ភាគរយ បានជាសះស្បើយ៕

Add new comment

4 + 13 =