រដ្ឋាភិបាលកូឡុំប៊ីបន្តកិច្ចចរចាសន្តិភាពជាមួយក្រុមភេរវករដែលនៅសេសសល់ចុងក្រោយ

Peace talks between the government of Colombia and the ELN in Caracas, Venezuela, on Nov 21. (ANSA)

រដ្ឋាភិបាលកូឡុំប៊ី និងក្រុមទ័ពព្រៃដែលនៅសេសសល់ចុងក្រោយបង្អស់នៅក្នុងប្រទេស បានបន្តការចរចាសន្តិភាពនៅប្រទេសជិតខាង គឺប្រទេសវេណេហ្សុអេឡា។​

មកដល់ពេលនេះវាមានរយៈពេលជិតបួនឆ្នាំហើយ ចាប់តាំងពីកិច្ចពិភាក្សារវាងរដ្ឋាភិបាលកូឡុំប៊ី និងកងទ័ពរំដោះជាតិ ដែលហៅកាត់ថា ELN បានបែកបាក់ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកក្នុងរថយន្តលើបន្ទាយប៉ូលីសក្នុងទីក្រុងបូហ្គោតា ហើយឥឡូវនេះ ការចរចាដើម្បីបញ្ចប់ជម្លោះដ៏ក្តៅគគុករយៈពេល ៥៨ ឆ្នាំ ទីបំផុតបានត្រលប់មកវិញហើយ។​

ELN ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ដែលជាឆ្នាំដូចគ្នាជាមួយនឹងកងទ័ពរំដោះជាតិកូឡុំប៊ី ដែលត្រូវបានគេស្គាល់ថាជា FARC ។​

FARC បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្នុងឆ្នាំ ២០១៦ 2016  ប៉ុន្តែ ELN ដែលនៅតែមានទ័ពព្រៃប្រមាណ ៤ ពាន់នាក់កំពុងដំណើរការតស៊ូប្រដាប់អាវុធនៅឡើយ។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួម ភាគី​ទាំងពីរ​និយាយថា ពួកគេ​ចង់​កសាង​សន្តិភាព​ផ្អែកលើ​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌។​ អ្នកការទូតមកពីប្រទេសវេណេហ្ស៊ុយអេឡា គុយបា និងន័រវេសកំពុងជួយសម្រួលដំណើរការនោះ។

រឿងនេះកំពុងកើតឡើងក្រោមការគ្រប់គ្រងថ្មីរបស់ប្រធានាធិបតីកូឡុំប៊ី  ហ្គូស្តាវូ ប៉េត្រូ (Gustavo Petro) ដែលលោកធ្លាប់ជាសមាជិកនៃក្រុមទ័ពព្រៃមួយផងដែរ៕

Add new comment

3 + 8 =