យុវជនមួយក្រុមដើរតាមផ្លូវផ្សព្វផ្សាយឲ្យពលរដ្ឋស្រឡាញ់ជាតិ

យុវជនមួយក្រុម​មានចំនួនប្រមាណ ជាង១០នាក់​​ នៅព្រឹកថ្ងៃទី ១២​ ខែសីហា ឆ្នាំ២០២០ នេះ​បានដើរក្បួន តាមផ្លូវមួយចំនួន នៅក្នុងក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយ ដល់ពលរដ្ឋកម្ពុជា ចំណាយ​ពេលបីនាទី សម្រាប់គោរពទង់ជាតិរៀងរាល់ថ្ងៃ។

 

យុវជនទាំងនោះ ​ជាក្រុមយុវជន ខ្មែរថាវរៈ ដែលពាក់អាវ «ខ្ញុំស្រឡាញ់ជាតិ»។ ពួកគេ បាន​ធ្វើការ​ប្រមួលផ្តុំ ជួបជុំ​នៅ​ផ្សារ​អូរ​ឡាំ​ពិក ក្នុងខណ្ឌបឹងកេងកង រាជធានី​ភ្នំពេញ។ ការជួបជុំ នេះ​ត្រូវ​បាន​រារាំង​ដោយអាជ្ញាធរ ដោយអាជ្ញាធរ​បាន​អះអាង​ថា​ជា​ការជួប​ជុំ​ខុស​ច្បាប់ ព្រោះគ្មានការ​​អនុញ្ញាត​ពី​សំណាក់​​សាលា​រាជ​ធានី​ភ្នំពេញ។ ការ​រារាំង​នេះបានបង្ករឲ្យ​មាន​ការប៉ះ​ទង្គេ​ច​រុញ​ច្រានគ្នា និងពាក្យ​សំដី​ធ្ងន់ៗ រវាងក្រុមយុវជន នឹងកង​សន្តិ​សុខខណ្ឌ​ផងដែរ។       

 

លោក ហ៊ុន វណ្ណៈ យុវជន​ខ្មែរ​ថាវរៈ បាន​និយាយ​ថា យើងធ្លាប់​បានធ្វើការតវ៉ា ដោយសន្តិវិធី ដើម្បីទាមទា​ឲ្យមាន​ការដោះលែង​លោកគ្រូ រ៉ង ឈុន សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប៉ុន្តែតែងតែ​ត្រូវបាន​អាជ្ញាធររារាំង និងប្រើហឹង្សាលើពួកគេជានិច្ច ដោយលើក​ហេតុ​ផលគ្មានច្បាប់អនុញ្ញាត។ វណ្ណៈបញ្ជាក់ថា «គឺពួកគាត់ មិន​បាន​គោរព​ច្បាប់ និងសេរីភាពរបស់ពលរដ្ឋនោះទេ​។ ពួក​យើងមកនេះ​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យចេះ​ស្រ​ឡាញ់​​​ជាតិនិង​ចំណាយ​ពេល​៣នាទី គោរព​ទង់ជាតិដោយ​នាំគ្នា​ឈរ​គោរព​ទង់ជាតិ​ ជា​រៀងរាល់ថ្ងៃ»។

 

 

Add new comment

9 + 11 =