មេធាវីតំណាងក្រុមហ៊ុន ឡាយអិន តារា ឯ.ក ប្ដឹងលោកលឹម ហេង ពីបទរំលោភលើទំនុកចិត្ត និងបទបរិហាកេរ្ដិ៍

លោក​ លឹម​ ហេង រូប​កណ្លាល​ ពាក់អាវស ដៃខ្លី

ភ្នំពេញោ៖ លោក កៅ ទី មេធាវីតំណាងឲ្យក្រុមហ៊ុនឡាយអិន តារា ឯ.ក បានប្ដឹងពីឈ្មោះលឹម ហេង ភេទប្រុស មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៦៣ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត និងបទបរិហាកេរ្ដិ៍។

 

លោកមេធាវី កៅ ទី បានជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាថា កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ឈ្មោះ លឹម ហេង បានមកទំនាក់ទំនងទិញគម្រោងសាងសង់អគារខុនដូសហកម្មសិទ្ធិ៣៦ ជាន់ សម្រាប់សាងសង់ខុនដូសហកម្មសិទ្ធិ៣៦ជាន់ ដោយភាគីទាំងពីរយល់ព្រម អនុវត្តតាមប្រការនីមួយៗ ដែលបានចែងនៅក្នុង កិច្ចសន្យាលក់-ទិញគម្រោងសាងសង់ ព្រមទាំងបាន​ផ្តិតមេដៃ​ស្ដាំ​ទទួល​ស្គាល់នៅលើកិច្ច សន្យាលក់-ទិញគម្រោង រួចហើយ បានបន្តចុះកិច្ចសន្យាលក់-ទិញគម្រោង​សាង​សង់​អគារខុនដូ សហកម្មសិទ្ធិ ៥៣ជាន់ និងដំបូលទែរ៉ាស់(ជាន់ក្រោមដីពីរជាន់ ជាន់ផ្ទាល់ដី ជាន់ឡៅតឿ ជាន់ទី១ ដល់ជាន់ទី៥២ និងដំបូលទ រ៉ាស់ គម្របជណ្តើរ ) ព្រមទាំង​បានផ្តិត​មេដៃស្ដាំទទួលស្គាល់ និងអនុវត្តតាមប្រការនីមួយៗ នៅក្នុងកិច្ចសន្យាលក់ ទិញ​គម្រោង​សាងសង់ខាងលើ។

 

ប្រភពដដែលបញ្ជាក់ថា​ ៖ ចំពោះគោលការណ៍ លក់ ទិញ គម្រោងសាងសង់ ខាងលើនេះ គឺដើម្បីផ្តល់ជូន កញ្ចប់ថវិកា ក្នុងការឧបត្ថម្ភ កំរ៉ៃជើងសារ ដល់ក្រុមទីផ្សារ (Sale & Marketing Agent) ក្នុង​គោល​ដៅ​ស្វែងរក ក្រុមហ៊ុន ទទួលការសាងសង់ឲ្យមកក្រុមហ៊ុនយើងខ្ញុំ តែប៉ុណ្ណោះ។

 

លោកមេធាវី​បន្តថា​ ការប្រើប្រាស់កិច្ចសន្យាលក់ទិញនេះ គឺដើម្បីផ្ដល់ទំនុកចិត្តទៅវិញទៅមក ក្នុងការរៀបចំផែនការរដ្ឋបាល ឡើងគម្រោងសាងសង់ រវាងម្ចាស់គម្រោង នឹងក្រុមហ៊ុនទទួលសាងសង់។

 

ឈ្មោះលឹម ហេង មិនបានផ្តល់ឯកសារ លក្ខន្តិកៈក្រុមហ៊ុនទទួលសាងសង់ សៀវភៅស្នាដៃរបស់ក្រុមហ៊ុន ទទួលសាងសង់ Letter of Interest (LOI) របស់ក្រុមហ៊ុនទទួលសាងសង់ ដោយពុំមាន​ការណាត់​ជួប​ជាក់លាក់របស់ក្រុមហ៊ុនទទួលការសាងសង់ជាមួយ ក្រុមហ៊ុនរបស់យើងខ្ញុំ ដើម្បីទទួល​យក​ឯកសា​ររដ្ឋបាល​សាងសង់ ផ្នែកបច្ចេកទេសរបស់ Architect ដើម្បីធ្វើការសាងសង់ ដែលក្រុមហ៊ុន​យើងខ្ញុំ​តែងតែ​ស្នើសុំឲ្យមកជួបតាមរយៈ ក្រុមហ៊ុន ប៊ី អិន សឹប ផ្លាយ ឯ.ក តំណាង ដោយឈ្មោះ លឹម ហេង ដូចដែល​បានចែង ក្នុងកិច្ចសន្យាលក់ទិញ គម្រោងសាងសង់ ក្នុងគោលបំណង ដើម្បី ស្វែងរកដៃគូសហការ ក្រុមហ៊ុនទទួល ការសាងសង់ មកឲ្យក្រុមហ៊ុន យើងខ្ញុំ។ ហើយក្រុមហ៊ុនយើងខ្ញុំ តែងតែចេញ លិខិតអញ្ជើញឈ្មោះ លឹម ហេង ដែលជាអ្នកចុះកិច្ចសន្យាទិញ លក់គម្រោងសាងសង់ ជាច្រើនសារច្រើនលើក តែពុំដែលបានមកជួបជាមួយរដ្ឋបាលក្រុមហ៊ុនយើងខ្ញុំឡើយ។ ដោយមានចេតនា​ក្នុងការគេចវេស និងមានចេតនាប្រើប្រាស់ថវិកាក្នុងគោលបំណង បង្អាក់ ឲ្យខកខានមិនឲ្យមាន ការសាងសង់បាន ចំពោះគម្រោងសាងសង់របស់ក្រុមហ៊ុនយើងខ្ញុំ ។

 

លើសពីនេះ មានលេចឭព័ត៌មានពីខាងក្រៅថា បុគ្គល ឈ្មោះ លឹម ហេង នេះដើរប្រមូលផ្តុំគ្នា ដើម្បី​បរិហារកេរ្តិ៍ និងបង្កាច់បង្អួច ពីឈ្មោះ ក្រុមហ៊ុនយើងខ្ញុំ ទៅកាន់សាធារណៈ ហើយលួច ស្វែងរកវិធីឲ្យ ក្រុមហ៊ុន​ដៃគូសហការរបស់ក្រុមហ៊ុនយើង លើគម្រោង​សាងសង់ខាង​លើនេះ បាត់ទំនុកចិត្តនឹ​ងដកការ​សហការពីក្រុមហ៊ុន យើងខ្ញុំ ដោយមិនដឹងខ្លួនឯងថាខុស។ ជាហេតុធ្វើឲ្យមានការប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ក្រុមហ៊ុនរបស់យើងខ្ញុំជាមួយនឹងដៃគូសហការក្នុងការសាង សង់អគារ៥២ជាន់ឡើង ដែលជះ​ឥទ្ធិ​ពល​​ពីការយឺតយ៉ាវ ដោយពុំមានលទ្ធផល​សម្រាប់ក្រុមហ៊ុន​របស់យើងខ្ញុំ​ដែលបានសន្យាថា​នឹងតម្រូវឲ្យ​មាន​ការសាងសង់នៅដើមឆ្នាំ២០២១ នៅក្នុងអំឡុង ខែមករា និង ខែកុម្ភៈ នេះជូនទៅអ្នកលក់-ទិញគម្រោង(Pre-Sale)។ ដោយមើលឃើញពីការខូចប្រយោជន៍ដ៏សម្បើម នេះហើយពុំ​មាន​ភាព​ច្បាស់ការ និងគ្មានទំនួលខុសត្រូវ ពីក្រុមហ៊ុន ប៊ី អិន សឹប ផ្លាយ ឯក តំណាងដោយឈ្មោះ លឹម ហេង ក្នុងការខកខាន​មិនផ្ដល់ឯកសាររដ្ឋបាលគ្រប់គ្រាន់ ពីក្រុមហ៊ុន​សំណង់ ដែលទទួលបាន​ការសាងសង់​ជាក់លាក់មកឲ្យក្រុមហ៊ុនយើងខ្ញុំ រហូតមកដល់បច្ចុប្បន្ននេះ។

 

លោកមេធាវី​​ កៅ ទី​ បានសំណូមពរ៖​ ទី១. ស្នើសុំឲ្យឯកឧត្តមព្រះរាជអាជ្ញា មេត្តាចោទ​ប្រកាន់​ទៅ​លើ​ឈ្មោះ លឹម ហេង ទៅតាមច្បាប់ ។ ទី២. សុំឲ្យឈ្មោះ លឹម ហេង សងការខូចខាតលើ​ទំហំទឹក​ប្រាក់ជាក់ស្តែង ។

Add new comment

14 + 1 =