មេដឹកនាំចិនបញ្ជាក់ពីចេតនារបស់ចិនទៅអង្គការសហប្រជាជាតិ

លោក ស៊ី ជិនភីង (Xi Jinping) ប្រធានាធិបតីចិនបានបញ្ជាក់ប្រាប់ពិភពលោក ដែលជាសមាជិករបស់អង្គការសហប្រជាជាតិទាំងអស់ថា ចិនគ្មានបំណងបង្កសង្រ្គាមត្រជាក់ឬក៏បញ្ហាក្តៅណាមួយលើពិភពលោក ជាមួយនឹងបណ្តាប្រទេសណាមួយនោះទេ។

លោក ស៊ី បានថ្លែងបញ្ជាក់ជំហររបស់ចិនបែបនេះ តាមរយៈវីដេអូដែលថតទុកសម្រាប់បង្ហាញនៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ។

លោក ស៊ី បានជំរុញនិងស្នើសុំរដ្ឋសមាជិកអង្គការសហប្រជាជាតិទាំងអស់ ពង្រឹងកិច្ចសហប្រតិបត្តិការ​នៅលើការរីករាលដាលនៃមេរោគ និង បញ្ជាក់ថា ចិនមិនមានគោលបំណងណាប្រយុទ្ធ សូម្បីតែបង្ក​សង្រ្គាមត្រជាក់ឬក៏បង្កើតបញ្ហាក្តៅណាមួយជាមួយនឹងប្រទេសណាមួយឡើយ។

ផ្ទុយទៅវិញ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ថា ចិនត្រូវតែមានគណនីភាព ទាក់ទងនឹងការរីកសាយភាពនៃមេរោគកូវីដ១៩នៅលើពិភពលោក ដោយជំរុញឲ្យទីក្រុងប៉េកាំងទទួលខុសត្រូវ ករណីនៃការផ្ទុះរិករាលដាលនៃមេរោគកូវីដ ១៩ នៅវេទិការអន្តររដ្ឋាភិបាលនៃមហាសន្និបាទអង្គការសហប្រជាជាតិ។

ឆ្លើយតបនឹងការអះអាងបែបនេះ លោក ចាង ជន (Zhang Jun) ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅ​អង្គការសហប្រជាជាតិ បានច្រានចោលការចោទប្រកាន់របស់លោកត្រាំ ហើយអះអាងថា នេះជាសម្ដីគ្មាន​មូលដ្ឋាន និង​បញ្ជាក់ថា នេះជាសម្ដីភូតកុហក ដែលលោកបាននិយាយរាប់សិបដងកន្លងមកនេះ៕

Add new comment

6 + 2 =