មនុស្សជិត២០០នាក់បានស្លាប់និងរបួស ដែលបង្កឡើងដោយខ្យល់កន្រ្តាក់ និងរន្ទះបាញ់ក្នុងរយៈពេល៨ខែ ឆ្នាំ២០២១នេះ

ក្នុងរយៈពេល៨ខែដើមឆ្នាំ ២០២១នេះ មនុស្សជិត១០០នាក់បានស្លាប់បាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានរងរបួស ដោយសារគ្រោះធម្មជាតិ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។

របាយការណ៍នេះបានបញ្ជាក់ថា ចាប់ពីខែមករារហូតដល់ខែសីហា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលនូវផលប៉ះពាល់ និងខូចខាតដោយគ្រោះមហន្តរាយ ដែលបង្កឱ្យមានខ្យល់កន្ត្រាក់និងរន្ទះបាញ់ បណ្តាលឱ្យមនុស្ស ស្លាប់ រងរបួស និងមានការខូចខាតនូវទ្រព្យសម្បត្តិជាច្រើនទៀតផងដែរ។

ប្រភពដដែលបានបន្ថែមថា ករណីខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៧៩លើក ដែលធ្វើឱ្យរលំផ្ទះ ចំនួន ៨៣៧ខ្នង និងរបើកដំបូល ចំនួន ៦៥៦៦ខ្នង។ ករណីនេះក៏បានបណ្តាលឱ្យស្លាប់មនុស្សចំនួន ៥នាក់ និងរបួស ៦៧នាក់ផងដែរ។​

ជាមួយគ្នានេះដែរ ករណីរន្ទះបាញ់ បានកើតឡើង ចំនួន ៨៥លើក បានបណ្តាលឱ្យស្លាប់មនុស្ស ចំនួន ៦៧នាក់ និងរបួស ៤២នាក់ ងាប់គោក្របី ៤០ក្បាល៕

Add new comment

8 + 0 =