ភ្ញៀវទេសចរជិត៤០ម៉ឺននាក់ ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ទទួលចំណូលជាង១៨លានដុល្លារ ក្នុងរយៈពេល០៧ខែ ឆ្នាំនេះ

នៅរយៈពេល០៧ខែ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេស៣៨៩,៦៣០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបប្រមាណ ១៨,១៧០,៩៩០ដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ដែល ទទួលបាននៅព្រឹកនេះ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយជាង ៧២ភាគរយ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។

កសេចក្តីប្រកាសព័ត៌មាននេះបានបង្ហាញដែរថា នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ ១,៧៩០នាក់ រកចំណូលបាន ៧៨,៤៤០ដុល្លារអាមេរិក។

គ្រឹះស្ថានអង្គរក៏បានឱ្យដឹងផងដែរថា រយៈពេល០៧ខែឆ្នាំនេះដែល ចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៧៩,២៦០ដុល្លារអាមេរិក៕

Add new comment

1 + 11 =