ព្រះសហគមន៍ថៃបានរៀបចំខួបលើកទី៥០ឆ្នាំ នៃការបង្កើតសភាលោកអភិបាលព្រះសហគមន៍អាស៊ី

ខួបទី៥០ឆ្នាំនេះនឹងប្រារព្ធឡើង នៅមជ្ឈមណ្ឌលគ្រូគង្វាលនៃអគ្គភូមិភាគទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ​២០២២ ។ ​

ខួបទី៥០ឆ្នាំនេះនឹងប្រារព្ធឡើង នៅមជ្ឈមណ្ឌលគ្រូអប់រំជំនឿនៃអគ្គភូមិភាគទីក្រុងបាងកក ប្រទេសថៃ  ក្រោមប្រធានបទ «ការធ្វើដំណើររួមគ្នាជាប្រជាជនអាស៊ី»។

ពាក់ព័ន្ធនឹងកម្មវិធីនេះ លោកកាឌីណាល់ លូអ៊ីស អាន់តូនីញ៉ូ តាហ្គល (Luis Antonio Tagle)ដែលជាអ្នកទទួលខុសត្រូវនៅក្រសួងប្រកាសដំណឹងល្អនៅបុរីវ៉ាទីកង់ បានមាន ប្រសាសន៍ថា លោកកាឌីណាល់ ១៧ រូប លោកអភិបាលព្រះសហគមន៍កាតូលិក ជាង ២០០ នាក់ និង មន្រ្តីដែលបម្រើនៅក្នុងព្រះសហគមន៍កាតូលិកចំនួន ជាង ២០០ នាក់ផ្សេងទៀ នឹងមកចូលរួម នៅក្នុងថ្ងៃខួបកំណើតនេះ ។

ក្នុងឱកាសនោះ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ក៏បានសម្តែងក្តីសង្ឃឹមនៅក្នុងសាររបស់ទ្រង់ថា ៖ «សហព័ន្ធសន្និ​សីទលោកអភិបាលអាស៊ី នឹងបន្តគ្រប់គ្រងនឹងត្រួតពិនិត្យព្រះវិហារនៅអាស៊ីក្នុងទំនាក់ទំនងភាតរភាព និងដោយភាពខ្នះខ្នែងនៅក្នុងនាមជាបេសកជនដែលមានភារៈនិងការទទួលខុសត្រូវការប្រកាសដំណឹងល្អក្នុងចំណោមប្រជាជនចម្រុះ វប្បធម៌ និងការពិតសង្គមនៅ ទ្វីបអាស៊ី»៕

Add new comment

1 + 0 =