ព្រះសហគមន៍កំពង់ចាម ជូន​អង្ករ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​២៥​គ្រួសារ

នាព្រឹកថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ ២០២០ ព្រះសហគមន៍កាតូលិក កំពង់ចាម​បានចែកអំណោយដល់ប្រជាពរដ្ឋដែលរងផលប៉ះពាល់ដោយសា​រជំងឺកូវីដ១៩ចំនួន២៥គ្រួសារ។

គ្រួសារ​ទាំងនោះ​ជា​គ្រួសារ​ក្រីក្រ ដែល​រក​ចំណូល​បាន​តិច​តួច​ក្នុងមួយ​ថ្ងៃឬ​គ្មាន មាន​កូន​ច្រើន​ក្នុង​បន្ទុក និង​ចាស់ជរាជាដើម។ ពួកគាត់​​ភាគ​ច្រើន​គឺជាពុទ្ធបរិស័ទ​មក​ពី​ ស្រុកកំពង់សៀមចំនួន​៧នាក់ កំពង់ចាម៤នាក់ ឃុំទន្លេបិទ១៤នាក់ ដែល​ម្នាក់ៗ​បាន​ទទួល​អង្ករ​ចំនួន​៥០គីឡូក្រាម។ អំណោយនេះ​ ឧបត្ថម្ភដោយអង្គការការីតាសកម្ពុជា ជាអង្គការព្រះសហគមន៍កាតូលិក។

Add new comment

9 + 10 =