
ព្រះសហគមន៍កាតូលិកគួរតែជាមជ្ឈមណ្ឌលនៃការបង្កើតក្តីសង្ឃឹម
លោក តាស៊ីសូ អ៊ីសាអូ គីគូជី (Tarcisio Isao Kikuchi) អគ្គអភិបាលនៃព្រះសហគមន៍ទីក្រុងតូក្យូប្រទេសជប៉ុន និងជា អគ្គលេខាធិការសហព័ន្ធអន្តរសភាលោកអភិបាលនៃព្រះសហគមន៍អាស៊ីបានមានប្រសាសន៍ថា ព្រះសហគមន៍កាតូលិកគួរតែជាមជ្ឈមណ្ឌលនៃការបង្កើតក្តីសង្ឃឹម ។
លោកអគ្គអភិបាលបានមានប្រសាសន៍បែបនេះនៅក្នុងពេលថ្លែងបើកមហាសន្និបាទព្រះសហគមន៍កាតូលិកអាស៊ី កាលពីថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ។
លោកបានបញ្ជាក់ថា “ព្រះសហគមន៍គួរតែជាមជ្ឈមណ្ឌលនៃការបង្កើតក្តីសង្ឃឹម។ ព្រះសហគមន៍មិនគួរជាប្រភពនៃភាពអស់សង្ឃឹម និងទុក្ខព្រួយនោះទេ” ។
លោកអគ្គអភិបាលក៏បានថ្លៃងស្វាគមន៍វត្តមានអ្នកចូលរួមទាំងអស់នៅក្នុងនាមលោកកាឌីណាល់ ឆាល បូ (Charles Bo) ដែលជាប្រធាន សហព័ន្ធអន្តរសភាលោកអភិបាលនៃព្រះសហគមន៍អាស៊ី ហើយបានសម្តែងក្តីសង្ឃឹមថា 'យើងនឹងអាចដើរជាមួយគ្នាក្នុងនាមជាប្រជាជនអាស៊ី ទោះបីជាមានភាពខុសគ្នាខាងភាសា និងវប្បធម៌ក៏ដោយ។


Add new comment