ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​និងហ្លួងម៉ែ សព្វព្រះរាជហឫទ័យ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត បានសព្វព្រះរាជហឫទ័យ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី២  ពីក្រុមគ្រូពេទ្យចិន នៅទីក្រុងប៉េកាំង។ ព្រះអង្គទាំងទ្វេរ កំពុងគង់ប្រថាប់ ដើម្បីពិនិត្យ និងព្យាបាល​ព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង ប្រទេសចិន តាមពេលវេលាកំនត់​របស់ក្រុមវេជ្ជបណ្ឌិតចិន ដែលបាន ថែទាំព្រះរាជសុខភាពជូនព្រះអង្គទាំងទ្វេជាច្រើនឆ្នាំមកហើយនោះ។

ព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ បានយាងចេញពីកម្ពុជា ទៅកាន់រដ្ឋធានីប៉េកាំង កាលពីថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ កន្លងទៅ ៕

Add new comment

10 + 3 =