ប្រទេសថៃរកឃើញករណីក្នុងស្រុកដំបូងនៃមេរោគកូវីដ១៩ ដែលតាប្លឹស ( Delta Plus Covid-19)

The infected patient had no history of travel to risk areas or abroad, Thailand's Public Health Ministry said

ករណីអ្នកជំងឺកូវីដ១៩ដែលផ្ទុកនូវមេរោគបំប្លែងថ្មីមួយទៀតដែលគេហៅថា ដែលតាប្លឹស ( Delta Plus) ត្រូវបានរកឃើញនៅក្នុងប្រទេសថៃជាលើកតំបូង នេះបើយោងតាមក្រសួងសុខភាពសាធារណៈរបស់ប្រ​ទេសថៃបានអះអាងនៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ​២០២១ ។

ការរកឃើញនេះត្រូវបានរាយការណ៍ដោយលោកវេជ្ជបណ្ឌិត ឆាវេតសាន ណាវាត ( Chawetsan Namwat) ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះថ្នាក់ និងសុខភាពរបស់ក្រសួងសុខាភិបាលថៃ ក្នុងអំឡុងពេល​ធ្វើសន្និសីទសារព័ត៌មានជាទៀងទាត់ស្តីពីជំងឺរាតត្បាតនេះ។

លោកវេជ្ជបណ្ឌិត បាននិយាយថា វ៉ារ្យ៉ង់ដែលត្រូវបានគេស្គាល់ថាជា AY.4.2 ត្រូវបានរកឃើញនៅក្នុងខ្លួនបុរសអាយុ ៤៩ ឆ្នាំម្នាក់ដែលធ្វើការនៅតំបន់បាងសៃ នៃខេត្តអាយុធ្យាកាលពីខែមុន។

លោកបានបន្តថា បុរសនោះមិនមានប្រវត្តិធ្វើដំណើរទៅកាន់តំបន់គ្រោះថ្នាក់ ឬនៅក្រៅប្រទេសនោះទេ។

លោកវេជ្ជបណ្ឌិតបានបន្ថែមថា វាជាករណីតែមួយគត់របស់ប្រទេសនៃវ៉ារ្យ៉ង់ Delta Plus ដោយកត់ស​ម្គាល់ថាសំណាកអ្នកជំងឺត្រូវបានបញ្ជូនសម្រាប់ត្រួតពិនិត្យលំដាប់ហ្សែននៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្រ្តរបស់យោធា។

លោកបាននិយាយថា អ្នកជំងឺបានជាសះស្បើយទាំងស្រុងពីវីរុស ហើយមិនបានរកឃើញករណីថ្មីទេ ដោយបន្ថែមថាការធ្វើតេស្តចៃដន្យត្រូវបានធ្វើឡើងនៅពេលដែលមេរោគត្រូវបានរកឃើញដំបូង៕

Add new comment

5 + 0 =