ប្រជុំអាស៊ានឆ្នាំនេះ គ្មានវត្តមានពីមីយ៉ាន់ម៉ា

Prime Minister Prayut Chan-o-cha attends a virtual 39th Asean Summit at Government House in Bangkok on Tuesday. (Government House photo)

មេដឹកនាំអាស៊ាន៩ប្រទេសបានដំណើរការកិច្ចប្រជុំកំពូលរបស់ខ្លួនដោយគ្មានវត្តមាន គណៈប្រតិភូតំណាងប្រទេសមីយ៉ាន់ម៉ា ។

ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីឥណ្ឌូណេស៊ី​និយាយ​ថា អាស៊ាន​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​តំណាង​មីយ៉ាន់ម៉ា​ក្នុង​កិច្ច​ប្រជុំ​កំពូល ប៉ុន្តែគ្មានវត្តមាន ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបាននិយាយថា កិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំសម្រាប់ប្រទេសមីយ៉ាន់ម៉ា ដើម្បីឱ្យមានតំណាងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូខុនហ្វេរ៉េន ដែលចាប់ផ្តើមនៅថ្ងៃអង្គារ ប៉ុន្តែរបបយោធាបានជ្រើសរើសមិនអោយមានគណៈប្រតិភូរបស់ខ្លួនចូលរួម ។

លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បាននិយាយថា «មីយ៉ាន់ម៉ាត្រូវបានអញ្ជើញក្នុងកម្រិតមិននយោបាយ ប៉ុន្តែរហូតដល់កិច្ចប្រជុំកំពូលចាប់ផ្តើមគឺគ្មាន»។

លោកស្រីបានបន្តថា តួនាទីស្ថាបនារបស់ មីយ៉ាន់ម៉ាមានសារៈសំខាន់បំផុត ហើយអាស៊ានក៏បានត្រៀមកន្លែងសម្រាប់មីយ៉ាន់ម៉ាផងដែរ  មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន។

ទាក់ទងនឹងបញ្ហានេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បានប្រាប់កិច្ចប្រជុំកំពូលថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា គឺជាការសាកល្បងសមត្ថភាពរបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាក្នុងតំបន់របស់ខ្លួន៕

Add new comment

2 + 9 =