ប្រជាពលរដ្ឋជាង៥០គ្រួសារ នៅជិតព្រំដែនកម្ពុជា-ថៃ រងគ្រោះ ដោយ ទឹកជំនន់ទឹកភ្លៀង នឹងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃ

កងកម្លាំងយោធា វរសេនាតូចថ្មើរជើងលេខ៥១៣ ចំនួន៣០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី ជាមេបញ្ជាការ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានទៅជួយ ប្រជាពលរដ្ឋ រងគ្រោះ ដោយ ទឹកជំនន់ ទឹកភ្លៀង  រួម នឹងទឹក​ជំនន់​ហូរធ្លាក់​​មក​ពីប្រទេសថៃ បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋសរុបរួម៥៣ខ្នង និងផ្ទះលិចមិនអាចរស់នៅបានចំនួន៦ខ្នង ដែលស្ថិតនៅ ភូមិវត្តចាស់   ឃុំ អូបីជាន់  ស្រុក អូរជ្រៅ  ខេត្តបន្ទាយមានជ័យ។

 

ប្រជាពលរដ្ឋចំនួន៦គ្រួសារ និងសម្ភារមួយចំនួនត្រូវបានកងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន បានដឹកជញ្ជូនមកដល់ ទី ទួលសុវត្ថិភាព  និងកំពុងស្នាក់នៅ បណ្តោះអាសន្ន នៅសាលាឃុំ អូបីជាន់ ៕

Add new comment

1 + 9 =