បុរីវ៉ាទីកង់ចាប់ផ្តើមកម្មវិធីលើកកំពស់ការពារបរិស្ថាន

អភិបាលរដ្ឋនៃបុរីវ៉ាទីកង់បានប្រកាសពីការចាប់ផ្តើមនៃគំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រសន្សំសំចៃថាមពលជាបន្តបន្ទាប់ដើម្បីការពារបរិស្ថានក្នុងក្របខ័ណ្ឌនៃ Laudato si' និងLaudate Deum របស់សម្តេចប៉ាប ។​

វ៉ាទីកង់ញូវបានរាយការណ៍ថា គោលបំណងសំខាន់នៃការប្តេជ្ញាចិត្តនេះ គឺជំរុញអោយទីក្រុង កាត់បន្ថយការបំភាយឧស្ម័នកាបូនិច តាមរយៈភាពជាដៃគូជាមួយ ក្រុមហ៊ុន Volkswagen Group ។

សន្តអាសនៈបានប្តេជ្ញាចិត្តអស់រយៈពេលជាច្រើនឆ្នាំក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពតាមរយៈគោលនយោបាយនានាដើម្បីការពារបរិស្ថាន និងផ្តល់នូវយុទ្ធសាស្ត្រសន្សំសំចៃថាមពល។

វ៉ាទីកង់គឺជារដ្ឋមួយក្នុងចំណោមរដ្ឋដំបូងគេក្នុងពិភពលោកដែលបន្តអនុវត្តគម្រោងនិរន្តរភាពដោយស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដែលនឹងជួយផ្លាស់ប្តូររបៀបធ្វើការខណៈពេលដែលថែរក្សាការការពារត្រូវបានជំរុញនិងយកចិត្តទុកដាក់។​

ការផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺជាស្ពានរវាងគោលនយោបាយបរិស្ថាន និងការចង្អុលបង្ហាញ និងអនុសាសន៍របស់សម្តេ​ចប៉ាប។

នៅពេលនេះអាជ្ញាធរនៅបុរីវ៉ាទីកង់កំពុងតែជំរុញការអនុវត្ត ការប្តេជ្ញាចិត្តក្នុងការសម្រេចឲ្យបាននូវអព្យា​ក្រឹតភាពកាបូន តាមរយៈការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវនៃធនធានធម្មជាតិ ការអនុវត្តគម្រោងប្រសិទ្ធភាពថាមពល ការធ្វើឱ្យប្រសើរឡើងនូវទ្រព្យសម្បត្តិបច្ចេកវិទ្យារបស់ខ្លួន ការចល័តប្រកបដោយនិរន្តរភាព ការធ្វើពិពិធកម្ម និងប្រភពផលិតផលថាមពលស្អាត ឬជំនួសសម្រាប់ការដឹកជញ្ជូន ការចោលកាកសំណល់ និងការអភិវឌ្ឍន៍ រួមទាំងគម្រោង​ដាំ​ដើមឈើ​ឡើងវិញ​នាពេល​អនាគត​ជាក់ស្តែង៕

Add new comment

3 + 1 =