បាតុកម្មនៅអ៊ីស្រាអែលបន្តអូសបន្លាយដល់សប្តាហ៍ទី១១

ភាពចលាចលនៅតែបន្តកើតមាននៅក្នុងប្រទេសអ៊ីស្រាអែល ដោយប្រជាពលរដ្ឋរាប់ពាន់នាក់បានបន្តដើរតា​មផ្លូវដើម្បីតវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការដកហូតអំណាច របស់តុលាការកំពូល។

ទោះជាបាតុកម្មមានអាយុដល់សប្តាហ៍ទី១១ក្តី ក៏ប្រជាពលរដ្ឋរាប់ពាន់នាក់បានដើរតាមផ្លូវដើម្បីតវ៉ាប្រឆាំ​ង​នឹ​ងផែនការរបស់រដ្ឋាភិបាលក្នុងការដកហូតអំណាចរបស់តុលាការកំពូល ដែលបានសម្រេចទាក់ទ​ងនឹង​ផែ​នការដែលរដ្ឋាភិបាលចេញអំពីកាតព្វកិច្ចយោធា រីឯ​រដ្ឋាភិ​បាលក៏នៅតែបន្តប្តេជ្ញាដំណើរការទៅមុខនូវ ក​ម្មវិធីកំណែទម្រង់ដ៏ចម្រូងចម្រាសនេះ និងជំរុញការធ្វើកំណែទម្រង់តុលាការ។

ក្រុមអ្នកតវ៉ាបាន​អះអាង​ថា ផែនការ​ដែល​រំពឹង​ទុក​នឹង​រារាំង​ប្រព័ន្ធ​តុលាការ និង​ពង្រីក​គម្លាត​ក្នុង​សង្គម។ ពួកគេបានអះអាងថា ប្រសិនបើជោគជ័យនោះរដ្ឋាភិបាលនឹងទទួលបានសិទ្ធិដ៏​មានអំណាច លើតុលាការ ៕

Add new comment

1 + 0 =