បាក់ឌុបឆ្នាំ២០២១៖ បេក្ខជនប្រលងជាប់ មានចំនួន ៧២ ០១៦ នាក់ និទេ្ទស A ចំនួន ១៧៣៥ នាក់

បេក្ខជននួន ៧២ ០១៦ នាក់ បានប្រលងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ​ត្រូវជា ៦៥.៦៥% ​ ក្នុងនោះមានបេក្ខជននិទ្ទេស A ចំនួន១ ៧៥៣ នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ។

ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា បេក្ខជនប្រឡងជាប់មានចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ២០១៩ មានចំនួន ៤៤៣ នាក់)។​ សម្រាប់និទ្ទេស B មានចំនួន ៥ ២១៥ នាក់ ដែលឆ្នាំ២០១៩ មានចំនួន ២ ៤៣០ នាក់), និទ្ទេស C មានចំនួន ១១ ៦៣៤ នាក់ ដែលឆ្នាំ២០១៩ ចំនួន ៥ ៨៤៧ នាក់, និទ្ទេស D មានចំនួន ២៣ ៤៩៩ នាក់ ដែលឆ្នាំ២០១៩ ចំនួន ១៤ ១០០ នាក់, និងនិទ្ទេស E មានចំនួន ២៩ ៩១៥ នាក់ ដែលឆ្នាំ២០១៩ ចំនួន ៥៦ ២៣២ នាក់។

ក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមទៀតថា បេក្ខជនគ្រប់រាជធានី ខេត្ត ដែលទទួលបាននិទ្ទេស A ចំនួន ១៧៥៣ នាក់ ក្នុងនោះ បេក្ខជនមកពីរាជធានី ភ្នំពេញ ៥៦៥ នាក់, ខេត្តសៀមរាប ១៥៣ នាក់, កណ្ដាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់ បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់ កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់។

គួររំលឹកផងដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ មានបេក្ខជនសរុប ចំនួន ១១៤ ១៨៧ នាក់ ក្នុងនោះ ១០៤ ២៩៩ នាក់ ជាបេក្ខជនចំណេះទូទៅ, ៤ ៤១៧ នាក់ ជាបេក្ខជនស្វៃរិន, ៣ ៤៣៦ នាក់ ជាបេក្ខជនបំពេញវិជ្ជា និង ២ ០៣៥ នាក់ ជាបេក្ខជនស្វៃរិនបំពេញវិជ្ជា។ 

ការប្រកាសលទ្ធផលប្រលងបាក់ឌុបឆ្នាំ២០២១នេះនឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមករា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងសម្រាប់ខេត្តដទៃទៀតប្រកាសនៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នំា២០២២៕

Add new comment

4 + 15 =