
នៅសៀមរាប ករណីឃាតកម្ម២រកឃើញក្នុងថ្ងៃតែមួយ
Friday, June 24, 2022
នៅខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បុរសម្នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួន នៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ បុរសជាជនសង្ស័យម្នាក់ ឈ្មោះ ស៊ុយ ជួរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិឃុំខាងលើ ចំណែកជនរងគ្រោះឈ្មោះ សែត ណាន អាយុ ៣៧ឆ្នាំ ត្រូវជាប្រពន្ធ (សព)។




ករណីឃាតកម្មមួយផ្សេងទៀត ស្ថិតនៅក្នុងខេត្តសៀមរាបដូចគ្នា គឺដោយសាភ្លើងប្រច័ណ្ឌ យុវជនម្នាក់បាន សម្លាប់គូរស្នេហ៍របស់ខ្លួន រួចដេកក្បែរសពគូស្នេហ៍រហូតស្អុយ នៅវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប៕




Add new comment