នាយករដ្ឋមន្រ្តីសម្រេចកញ្ចប់ថវិកាចំនួន១៥០លានដុល្លារកសាងផ្លូវក្នុងទីរួមខេត្តសៀមរាប

នៅ​ថ្ងៃសុក្រទី០៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីការម្រេចកញ្ចប់ថវិកាចំនួន ១៥០លានដុល្លារ សម្រាប់អភិវឌ្ឍន៍កសាងផ្លូវចំនួន៣៨ខ្សែ នៅក្នុងទីរួមខេត្តសៀមរាប។ នេះបើតាមផ្សាយ​របស់​​ក្រសួង​សាធារណការនិងដឹកជញ្ជូន។

 

ក្រសួង​សាធារណការនិង​ដឹកជញ្ជូនបាន​​ឱ្យ​ដឹងថា ទោះបីពេលនេះប្រទេសជាតិយើងកំពុងប្រឈមនឹងជំងឺកូវីដ១៩ ក៏ដោយ ក៏មិនបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ប្រទេសជាតិឡើយ។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវតូចធំដែលមានចំនួន៣៨ខ្សែ ដែលគ្រោងនឹងសាងសង់នៅក្នុងទីរួមខេត្តនេះ នឹងជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិនៅក្រោយជំងឺកូវីដ១៩។

 

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញបើកការដ្ឋាសាងសង់នេះ ហើយសង្ឃឹមថានៅចុងឆ្នាំ ២០២១នឹងមានផ្លូវស្អាតក្នុងទឹកដីអង្គរអច្ឆរិយៈនេះ។

 

សម្តេចតេជោ​បាន​សរសេរ​លើបណ្តាញសង្គមថា ៖ សូមអរគុណចំពោះការរួមចំណែកពីគ្រប់ក្រសួងស្ថាប័នទាំងអស់ដែលមិនខ្ជះខ្ជាយថវិកា ដែលធ្វើអោយយើងសន្សំបានថវិកាប្រមាណជាង ៦០០ លានដុល្លារសម្រាប់យកមកអភិវឌ្ឍន៍ប្រទេស»៕

Add new comment

2 + 2 =